Man Utd ធ្លាប់ឆ្លៀតទៅចរចាជាមួយតារាឆ្នើម La Liga រូបនេះម្នាក់ទៀត អំឡុងទៅជួប Casemiro

ក្លិប​បិសាច​ក្រហម​ Manchester United ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ ធ្លាប់​បាន​ឆ្លៀត​ធ្វើ​ការ​ចរចា​មួយ​ផ្សេង​ទៀត​ ដើម្បី​ព្យាយាម​នាំ​យក​តារា​ឆ្នើម​របស់​ក្រុម​ Atletico Madrid ម្នាក់​ មក​កាន់​ទឹក​ដី​ Old Trafford អំឡុង​ពេល​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ ទៅ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​យក​ Casemiro ពី​ក្រុម​ Real Madrid កាល​ពី​រដូវ​ក្តៅ​មុន​ ​។​

Casemiro 

ជាក់ស្តែងក្លិប Man United បានប្រកាសអំពីការចុះហត្ថលេខានាំយកខ្សែបម្រើ Casemiro កាលពីពាក់កណ្តាលខែសីហា ឆ្នាំមុន ជាមួយនឹងការចុះកិច្ចព្រមព្រៀងរយ:ពេល ៥ ឆ្នាំ បន្ទាប់ពីក្លិប Madrid បានព្រមទទួលយកសំណើផ្ទេរក្នុងតម្លៃខ្លួនប្រមាណ ៦០ លានផោន ។

ប៉ុន្តែយ៉ាងណា បើតាមការចុះផ្សាយពី Metro បានបង្ហាញឱ្យដឹងថា ក្លិប Man Utd ក៏ធ្លាប់បានឆ្លៀតយកពេលទៅចរចាជាមួយខ្សែប្រយុទ្ធ Antoine Griezmann ពីក្លិប Barcelona ផងដែរ ខណ:អំឡុងពេលនោះ គេត្រូវបានដាក់ឱ្យក្លិប At Madrid ខ្ចីជើង ។

ប៉ុន្តែនៅចុងបញ្ចប់ Griezmann បានបង្ហាញថាគេមានភាពរីករាយជាមួយនឹងការស្នាក់នៅក្លិប At Madrid ហើយបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាគេមិនចង់ផ្ទេរទៅចេញទៅណានោះឡើយ បើទោះពីជាក្លិប Man Utd បានព្យាយាមទៅជួបរូបគេ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកគេមកកាន់ទឹកដី Premier League ក៏ដោយ៕

ប្រភព: Metro