Rice ហាក់សម្រេចចិត្តរួចហើយ ថានឹងដើរចូលក្លិប PL នេះ ពេលចាកចេញពី West Ham

Declan Rice ក្នុង​រយ:​ពេល​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​ដែល​ត្រូវ​បាន​បណ្តា​ក្លិប​ធំៗ​ទាំង​ ៦ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Premier League បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ ។​

Declan Rice

ជាក់ស្តែងបើតាមការ​ចុះផ្សាយពី The Guardian បានអះអាងថា Arsenal ហាក់ដូចជាក្លិបដែលកំពុងមានភាគរយច្រើនជាងគេ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ស្របពេលកីឡាករខ្លួនឯងផ្ទាល់ ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសក្រុមរបស់លោក Mikel Arteta ជាក្លិបដែលគេចង់ចូលរួម បើត្រូវដើរ​ចេញពី West Ham នោះ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្លិប West Ham អាចនឹងព្យាយាមទាមទារសំណើផ្ទេរដ៏ខ្ពស់បំផុតមួយ ក្នុងចំនួនប្រមាណ ១០០ លានផោន សម្រាប់ Rice នៅរដូវក្តៅខាងមុខនេះ ដែលនេះអាចនឹងធ្វើឱ្យគេក្លាយជាកីឡាករអង់គ្លេស ដែលមានតម្លៃថ្លៃបំផុតគ្រប់ពេលផងដែរ ។

ជម្រាបជូនផងដែរថា Rice បានក្លាយជាកីឡាករដ៏លេចធ្លោបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Premier League ដោយបានបង្ហាញខ្លួនសរុប ២២០ ប្រកួតរួចមកហើយ សម្រាប់ក្រុម West Ham ចាប់តាំងពីឡើងមកលេងឱ្យឈុតធំរបស់ក្រុម ចាប់តាំងពីឆ្នាំ ២០១៧ មក ៕

ប្រភព: Besoccer