PSG នឹងយកកីឡាករម្នាក់នេះពីវិញ បើ Real Madrid ទិញយក Mbappe

បើទោះបីជា ទើបបានបន្ដកិច្ចសន្យាសម្រាប់ខ្សែប្រយុទ្ធ Kylian​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Mbappe កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្ដែពេលនេះក្លិប Paris SaintGermain នៅតែមានក្ដីកង្វល់ពាក់ព័ន្ធអនាគតរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ ស្របពេលដែលក្លិប Real Madrid មិនបោះបង់បំណងក្នុងការចង់បានរូបគេទៅចូលរួមក្រុម។

ទោះយ៉ាងណាក្ដី ប្រធានក្លិប ​PSG​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Nasser AlKhelaifi មានអារម្មណ៍មិនសប្បាយចិត្តចំពោះការព្យាយាមចង់បានរបស់ក្លិបអេស្ប៉ាញមួយនេះ ដ្បិតរូបគេនៅសល់កុងត្រានៅ Parc des Princes

ប្រសិនបើ Mbappe​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាកចេញពីក្លិបនោះ PSG នឹងសងសឹក Real Madrid ដោយព្យាយាមនាំយកខ្សែប្រយុទ្ធ​ប្រេស៊ីល Vinicius Junior មកបារាំង។ កន្លងមក អតីតនាយកផ្នែកកីឡារបស់ PSG លោក​ Leonardo ធ្លាប់មានបំណងចង់បាន អតីតយុវជនរបស់ Flamengo រូបនេះទៅចូលរួម ប៉ុន្ដែចុងក្រោយ គេបានសម្រេចចិត្តបន្ដរួមរស់នៅ Santiago Bernabeu

កិច្ចសន្យារបស់​ Vinicius​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅសល់សុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ហើយក្លិប Real Madrid កំពុងត្រៀមកិច្ចសន្យាថ្មីសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ កុងត្រាបច្ចុប្បន្នរបស់ Vinicius មានតម្លៃ១០០០លានអឺរ៉ូ ប៉ុន្ដែ PSG អាចមានលទ្ធភាពបង្កើតភាពភ្ញាក់ផ្អើលនៅក្នុងទីផ្សារដោះដូរ ដូចដែលពួកគេធ្លាប់បានធ្វើជាមួយ Barcelona

ក្នុងរដូវក្ដៅឆ្នាំ២០១៧ ក្លិបនេះបានចំណាយទឹកប្រាក់ ២២២លានអឺរ៉ូនាំយក Neymar​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅចូលរួម ដែលបច្ចុប្បន្នពុំទាន់មានក្លិបណាបំបែកកំណត់ត្រានេះបាននៅឡើយទេ៕

ប្រភព៖ Be Soccer