ពត៌មានថ្មីៗ

Liverpool សម្លឹងឃើញតារាឆ្នើមនៅ Serie A រូបនេះស្រេចហើយ ដើម្បីយកមកជំនួស Salah

ក្លិប​ហង្ស​ក្រហម​ Liverpool ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា​ បាន​កំណត់​យក​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Serie A ម្នាក់​ មក​ជំនួស​តំណែង​របស់​កីឡាករ​ Mohamed Salah រយ:​ពេល​វែង​នៅ​ឯ​ទឹក​ដី​ Anfield

Mohamed Salah 

ជាការពិតណាស់ អនាគតរបស់ Salah ត្រូវបានលេចឡើងជាសំណួរ បន្ទាប់ពីគេត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិបដទៃទៀត ដែលមានដូចជា Barcelona និង Real Madrid កាលពីឆ្នាំមុន ប៉ុន្តែយ៉ាងណាក៏ដោយ គេបានសម្រេចចិត្ត បន្តកុងត្រាថ្មី ជាមួយក្រុមលោក Klopp រហូតដល់ឆ្នាំ ២០២៥ ។

ប៉ុន្តែបើយោងតាមការចុះផ្សាយពីសារព័ត៌មានអ៊ីតាលី Calciomercatoweb កាលពីពេលថ្មីៗនេះ បានអះអាងថា ក្លិប Liverpool ហាក់ដូចជាបានកំណត់យកខ្សែប្រយុទ្ធ Federico Chiesa ជាបេក្ខភាពនាំមុខគេមួយ ដើម្បីមកជំនួសតំណែងរបស់ Salah នាពេលអនាគត ។

ជម្រាបជូនផងដែរថា Chiesa បានសម្រេចផ្ទេរមកចូលរួមជាមួយក្លិប Juventus ជាអចិន្ត្រៃយ៍ពីក្លិប Fiorentina ក្រោយពីបានលេងក្នុងលក្ខខណ្ឌខ្ចីជើងអស់ ២ រដូវកាល ប៉ុន្តែជាមួយនឹងស្ថានភាពមិនល្អរបស់ក្លិបអ៊ីលីតា ក្នុងពេលបច្ចុប្បន្ននេះ វាត្រូវបានគេជឿជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ អាចនឹងបើក​ចំហ​ឱកាស ក្នុងផ្ទេរមកកាន់ទឹកដី Premier League នាពេលអនាគត ៕

ប្រភព: Sportsmole