Ian Wright ថា Garnacho ល្អ​ចំណុច​នេះ ដែល Ten Hag គួរ​ឲ្យ​តែ​ដាក់​ឲ្យ​លេង ជា​ជាង Antony

Ian Wright អតីត​ជើង​ចាស់ Arsenal បាន​ណែនាំ​ទៅ​កាន់​អ្នកចាត់ការ​លោក Erik ten Hag ថា​គួរ​តែ​ទម្លាក់​កីឡាករ​តម្លៃ ៨២ លាន​ផោន​គឺ Antony ចោល​សិន​ទៅ ដ្បិត​អី​គួរ​ប្រើប្រាស់ Alejandro Garnacho ជំនួស​វិញ នៅ​តំណែង​ប្រយុទ្ធ​ស្លាប បន្ទាប់​មើល​ឃើញ​ការ​បរាជ័យ​ក្រោម​ថ្វី​ជើង ២-៣ ទល់​កាំភ្លើ.ង​ធំ​កាល​ពី​ថ្ងៃ​មុន។

Wirght/Ten Hag

ជា​ការ​ពិត​កីឡាករ​ប្រេស៊ីល ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ទាំង​បច្ចេកទេស​នៃ​ការ​បណ្តើរ​បាល់​ ការ​បង្កើត​ឱកាស ជា​ពិសេស​នៅ​ឆ្នាំ ២០២៣ ហាក់​ធ្លាក់​ជើង​ខុស​ពី​ការ​ផ្ទេរ​ចូល​ដំបូងៗ។ ងាក​ទៅ Garnacho គុណភាព​យុវជន​សញ្ជាតិ​អាហ្សង់ទីន ដ្បិត​បម្រុង​ច្រើន​ជាង​ជាប់​ជម្រើស​ដំបូង ក៏​គេ​នៅ​ឆ្លៀត​អាច​រក​បាន​ ២ គ្រាប់​និង ២ Assist។

ទៅ​មើល​ការ​យល់​ឃើញ​របស់​លោក Wright បាន​និយាយ៖ “ខ្ញុំ​វិញ​នឹង​ដាក់​ប្រើប្រាស់ Garnacho ហើយ ព្រោះ​អី​ខ្ញុំ​អត់​ទាន់​ឃើញ​ផល​ល្អ​កើត​ចេញ​ពី Antony ផង ទទួល​ស្គាល់​គ្រាប់​បាល់​នៅ​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​គេ [ទល់ Arsenal ជើង​ទី ១] តែ​ខ្ញុំ​មិន​ទាន់​ឃើញ​ភាព​គ្រប់គ្រាន់​កើត​ចេញ​ពី​គេ​នោះ​ទេ”។

Antony
Garnacho

លោក​បន្ត​ថា៖ “ខ្ញុំ​គិត​ថា Garnacho គួរ​តែ​ទទួល​បាន​ឱកាស​ជម្រើស​ដំបូង ជា​ពិសេស​គេ​ល្អ​ណាស់​ត្រង់​ការ​លេង​ ១ ទល់​ ១ គេ​ល្អ​នៅ​ស្ថានភាព​បែប​ហ្នឹង ដែល​អាច​យក​ឈ្នះ​ទៅ​លើ​គូ​ប្រជែង​បាន ម្ល៉េះ​គួរ​តែ​ទទួល​បាន​ពេលវេលា”៕

ប្រភព៖ Metro