តម្លៃទ្រព្យនៃក្លឹបគឺសំដៅទៅតម្លៃយីហោ ក៏ដូចជាទំហំទ្រព្យផ្សេងៗបូកបញ្ចូលគ្នា ហើយជាការពិតប្រិយមិត្តប្រាកដជាបានដឹងខ្លះៗមកហើយ អំពីក្លឹបនៅអង់គ្លេសមានតម្លៃថ្លៃបំផុត។ ត្រកូល Manchester ទាំងពីរ ពិតណាស់នឹងមិនអាចរំលងបានឡើយនៅបញ្ជី Top 10។
តែយ៉ាងណាតាមរបាយការណ៍ថ្មីពី Sportico បានសម្គាល់ក្លឹបគួរឲ្យចាប់អារម្មណ៍មួយនៅចំណាត់ថ្នាក់ទី ១០ នោះគឺ Newcastle United។ សារិកាព្រៃដើមឡើយ គ្រប់គ្រងដោយ Mike Ashley មិនជាជោគជ័យខ្លាំងទេ ដល់តែផ្លាស់ចូលម្ចាស់ថ្មីជាសម្ព័ន្ធយក្សនៅអារ៉ាប៊ីសាអូឌីត គឺធ្វើឲ្យក្លឹបមួយនេះបានឡើងតម្លៃទ្រព្យមួយរំពេច។
ខាងក្រោមយើងបង្ហាញឈ្មោះក្លឹបទាំង ១០ មានតម្លៃថ្លៃបំផុត គិតត្រឹមទិន្នន័យនៅដើមឆ្នាំ ២០២៣ នេះ៖

១០) Newcastle United ៣៥៧ លានផោន
៩) Leicester City ៤៤២ លានផោន
៨) Everton ៤៨៦ លានផោន
៧) West Ham United ៥៣៩ លានផោន

៦) Tottenham Hotspur ២,៦ ពាន់លានផោន
៥) Chelsea ២,៨ ពាន់លានផោន
៤) Arsenal ២,៩ ពាន់លានផោន
៣) Manchester City ៣,៥ ពាន់លានផោន
២) Liverpool ៣,៨ ពាន់លានផោន

១) Manchester United ៤,៨ ពាន់លានផោន
ប្រភព៖ SportBible