កំពុង​ឡើង​ជើង​ខ្លាំង តើ​ក្លឹប Newcastle ខកខាន​លើក​ពាន​រង្វាន់​ប៉ុន្មាន​ឆ្នាំ​ហើយ?

ក្លឹប​សារិកា​ព្រៃ Newcastle United នៅ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ ពោល​ចាប់​តាំង​ការ​ឡើង​កាន់​តំណែង​របស់​ម្ចាស់​ថ្មី​ជា​សម្ព័ន្ធ​យក្ស​នៅ​អារ៉ាប៊ីសាអូឌីត ឃើញ​ថា​ធ្វើ​បាន​ល្អ​ច្រើន​ ទាំង​គុណ​ផល​លើ​ទីលាន និង​សមិទ្ធផល​នាំ​ចូល​កីឡាករ សុទ្ធ​តែ​មាន​ខ្ទង់​ចំណាយ​​ដ៏​ក្រាស់ក្រែល។

Newcastle

ងាក​មក​រដូវ​កាល​នេះ​វិញ នៅ Premier League កំពុង​ឈរ​ចំណាត់ថ្នាក់ ដែល​អាច​កក់​កៅអី Champions League រដូវ​កាល​បន្ទាប់ ស្រប​ពេល​ពាន​ក្នុង​ស្រុក EFL Cup កាល​ពី​យប់មិញ ពួក​គេ​បាន​យក​ឈ្នះ​ទៅ​លើ Southampton ជា​ក្តីសង្ឃឹម​អាច​រក្សា​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀត​ផង។

ការ​យក​ឈ្នះ ១-០ នៅ​ជើង​ទី ១ វគ្គ​ ៤ ក្រុម ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​ក្លឹប​លោក Eddie Howe អាច​សង្ឃឹម​នឹង​ត្រូវ​ទៅ​តតាំង​រវាង Nottingham Forest ឬ Manchester United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខាង​មុខ។ ចុះ​អ្នក​មាន​ឆ្ងល់​ទេ​ថា តើ​ក្លឹប​សារិកា​ព្រៃ​ខកខាន​ឈ្នះ​ពាន​រង្វាន់​ផ្លូវការ​ប៉ុន្មាន​ឆ្នាំ​ហើយ?

Newcastle
Newcastle

ជា​ការ​ពិត​គឺ​តាំង​ឆ្នាំ ១៩៥៥ មក​ម្ល៉េះ ជា​លើក​ចុង​ក្រោយ​ក្លឹប​សេះ​សមុទ្រ​មួយ​នេះ បាន​លើក​ពាន គ្រា​នោះ យក​ឈ្នះ​ទៅ​លើ Manchester City៣-១ នា​វគ្គ​ផ្តាច់ព្រ័ត្រ ពាន FA Cup។ ម្ល៉េះ​ហើយ​បើ​ឈ្នះ​នៅ​ឆ្នាំ ២០២៣ រាប់​ថា ជា​ការ​ឈ្នះ ក្រោយ​ខកខាន​អស់​រយៈ​កាល ៦៨ ឆ្នាំ។ បញ្ជាក់​នេះ​យើង​មិន​រាប់​ពាន​លីគ​លំដាប់​ទី​ពីរ ឬ​ពាន​មិត្តភាព​ចូល​ឡើយ៕

ប្រភព៖ Sportingnews