Inter Milan កំពុងសម្លឹងឃើញតារាឆ្នើម Liverpool ម្នាក់ មកជំនួសតំណែងរបស់ Lukaku

ក្លិប​អ៊ីតាលី​ Inter Milan ក្នុង​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ កំពុង​ធ្វើ​ការ​កំណត់​គោល​ដៅ​ទៅ​លើ​កីឡាករ​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool មួយ​រូប​ ដើម្បី​ត្រៀម​ទុក​មក​ជំនួស​តំណែង​របស់​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku ដែល​អាច​នឹង​វិល​ត្រលប់​ទៅ​កាន់​ក្លិប​ Chelsea វិញ​ នៅ​រដូវ​ក្តៅ​ខាង​មុខ​។

Lukaku  

ជាក់ស្តែង Lukaku បានសម្រេចចិត្តផ្ទេរមកចូលរួមជាមួយក្លិប Inter សារជាថ្មីម្តងទៀត នៅក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Chelsea កាលពីរដូវក្តៅមុន ប៉ុន្តែយ៉ាងណាក៏ដោយ រូបគេហាក់មិនបានបង្ហាញភាពលេចធ្លោណាមួយនោះឡើយ ដែលផ្ទុយស្រឡះពីអ្វីដែលគេធ្លាប់បានបង្ហាញ កាលពីពេលចូលរួមជាមួយក្លិបអ៊ីតាលីលើកដំបូង ។

ហើយឥឡូវនេះ បើតាមការចុះផ្សាយពីសារព័ត៌មាន La Gazzetta dello Sport បានអះអាងថាក្លិប Inter កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Roberto Firmino ដែលនឹងត្រូវផុតកុងត្រាជាមួយក្រុម Liverpool នៅចុងបញ្ចប់រដូវកាលនេះ ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Jurgen Klopp នៅតែចង់រក្សាទុកកីឡាករសញ្ជាតិប្រេស៊ីល ឱ្យស្នាក់នៅទឹកដី Anfield បន្តទៀត ស្របពេលវាត្រូវបានគេបង្ហាញថា ការពិភាក្សាជុំវិញការបន្តកុងត្រាថ្មីមួយ ត្រូវបានធ្វើឡើងហើយ ៕

ប្រភព: Sportsmole