តាមពិត Chelsea ធ្លាប់ចង់បានគ្រូបង្វឹកឆ្នើមរូបនេះជាង មុនពេលតែងតាំងលោក Potter

ក្លិប​តោ​ខៀវ​ Chelsea ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា​ ធ្លាប់​បាន​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​ជាមួយ​អតីត​គ្រូបង្វឹក​ឆ្នើម​របស់​ក្រុម​ Tottenham Hotspur និង​ PSG រូប​នេះ​ អំពី​ការ​មក​ស្នង​តំណែង​របស់​លោក​ Thomas Tuchel កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន​ ។​

Thomas Tuchel 

ជាក់ស្តែង នេះបើតាមការឱ្យដឹងពីអ្នកកាសែត David Ornstein ដែលបាននិយាយថា ក្លិប Chelsea បានចាត់ទុកលោក Mauricio Pochettino ជាបេក្ខភាពដ៏សំខាន់បំផុត ក្នុងការក្លាយជាអ្នកចាត់ការថ្មីរបស់ខ្លួន បន្ទាប់ពីបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Tuchel

តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត ពួកគេបានសម្រេចចិត្តងាកទៅជ្រើសរើសយកលោក Graham Potter មកកាន់តំណែងនេះជំនួសវិញ ជាមួយនឹងការផ្តល់ជូនកុងត្រារយ:ពេល ៦ ឆ្នាំឯណោះ សម្រាប់បុរសសញ្ជាតិអង់គ្លេសរូបនេះ ។

គួរឱ្យដឹងថាលោក Pochettino ធ្លាប់មានអាជីពដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ អំឡុងនៅដឹកនាំក្រុម Spurs ដោយឈ្នះ ១៦០ ប្រកួត ស្មើ ៦០ និងចាញ់ ៧៣ លើក ក្នុងចំណោម ២៩៣ ប្រកួត ហើយគាត់ក៏បានដឹកនាំក្រុមនេះ ឡើទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្នុងឆ្នាំ ២០១៨ ផងដែរ។ ជុំវិញទំនាក់ទំនងជាមួយក្លិប Spurs នេះហើយ ដែលអាចជាមូលហេតុធំមួយ ធ្វើឱ្យគាត់ អាក់ខាន ក្នុងការចូលមកដឹកនាំក្រុម Chelsea ដែលជាគូប្រជែងរួមទីក្រុងដ៏ធំបំផុតមួយ សម្រាប់អតីតក្លិបចាស់របស់គាត់ ៕

ប្រភព: Sportskeeda