ចាយពេលនៅអេស្ប៉ាញ ៣ ឆ្នាំ Trippier សារភាពថាម្នាក់នេះ ជាកីឡាករដែលខ្លួនពិបាកតាមបិទបំផុត

ដោយ​ធ្លាប់​បាន​ចាយ​ពេល​អស់​​ ៣ ឆ្នាំ​ នៅ​អេស្ប៉ាញ​ ជាមួយ​ក្លិប​ Atletico Madrid ថ្មីៗ​នេះ​ ខ្សែ​ការពារ​ស្លាប​ស្តាំ​របស់​ក្រុម​ Newcastle United កីឡាករ​ Kieran Trippier បាន​បង្ហាញ​ប្រាប់​ពី​កីឡាករ​ម្នាក់​ ថា​ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​ ដែល​ខ្លួន​ធ្លាប់​បាន​ជួប​ នៅ​លើ​ទី​លាន​ប្រកួត​ ។​

Kieran Trippier 

ជាក់ស្តែង Trippier ធ្លាប់បានរួមចំណែកជួយឱ្យ At Madrid លើកពានរង្វាន់ La Liga នៅក្នុងរដូវកាលឆ្នាំ ២០២០២១ មុនពេលសម្រេចចិត្តវិលត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ ជាមួយក្លិប Newcastle នៅក្នុងតម្លៃខ្លួន ១២ លានផោន ក្នុងឆ្នាំ ២០២២ ។

ប៉ុន្តែយ៉ាងណាក៏ដោយ អំឡុងពេលចាយពេលនៅទឹកដីអេស្ប៉ាញ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានធ្វើការចែករំលែកអំពីបទពិសោធរបស់ខ្លួន ក្នុងការលេងតទល់ជាមួយនឹងខ្សែប្រយុទ្ធកំពូល Lionel Messi និងបានទទូចថាតារាឆ្នើមអាហ្សង់ទីនរូបនេះ គឺជាកីឡាករល្អបំផុត ដែលគេធ្លាប់បានជួប ។

មិនតែប៉ុណ្ណោះ Trippier បាននិយាយថា​៖ ” Messi ប្រៀបបីដូច​គ្រូ​វេទមន្ត​នៅលើទីលានអ៊ីចឹង និយាយតាមត្រង់ទៅចុះ អ្នកមិនអាចមានឱកាសយកបាល់ចេញពីជើងរបស់គាត់បាននោះឡើយ

ប្រភព: Sportmob