Mane បង្ហាញឈ្មោះកីឡាករដែលបញ្ចប់ទីល្អបំផុតតែមិនមែន Salah!

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool, Sadio​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Mane ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Bayern Munich ត្រូវបានសួរអំពីកីឡាករដែលគេគិតថា បញ្ចប់ទីបានល្អបំផុត ហើយចម្លើយរបស់កីឡាករសេណេហ្កាល់រូបនេះ គឺមិនមែនអតីតដៃគូយល់ចិត្ត Mohamed Salah នោះទេ។

Mane​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានសម្រេចចិត្តចាកចេញពីទឹកដី Anfield ទៅរួមរស់នៅ Allianz Arena ក្នុងរដូវក្ដៅឆ្នាំ២០២២ បន្ទាប់ពីបានជួយសម្រេចជោគជ័យយ៉ាងច្រើនសម្រាប់ក្លិប ហង្សក្រហមរយៈពេល៦ឆ្នាំ។

គេបានជួយក្រុមដឹកនាំដោយលោក Jurgen​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Klopp ឈ្នះជើងឯក Premier League និង UEFA Champions League ជាមួយនឹងការបង្ហាញសមត្ថភាពរកគ្រាប់បាល់យ៉ាងល្អជាមួយដៃគូតំបន់ប្រយុទ្ធ Roberto Firmino និង Salah។

ប៉ុន្ដែ Mane​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពុំបានជ្រើសរើស អតីតមិត្តរួមក្រុមដែលជារឿយៗឈ្នះពានស្បែកជើងមាសនៅ Premier League ជាកីឡាករបញ្ចប់ទីល្អបំផុត ដែលគេធ្លាប់លេងជាមួយនោះទេ។

នៅក្នុងវីដេអូ Tiktok​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរបស់ 1teamsports, Mane ត្រូវបានសួរថាតើកីឡាកររួមក្រុមរូបណាដែលបញ្ចប់ទីល្អបំផុត ហើយគេបានតបថាកីឡាកររូបនោះគឺ Divock Origi។

លោក Jurgen​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Klopp ក៏បានសរសើរកីឡាករបែលហ្ស៊ិករូបនេះផងដែរ ដោយចាត់ទុកជាវីរបុរសទាំងក្នុង និងក្រៅទីលាន និងជាអ្នកបញ្ចប់ទីដ៏ល្អបំផុតផងដែរ។

Origi​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រកគ្រាប់បាល់បាន២១គ្រាប់ សម្រាប់ Liverpool ពីការបង្ហាញខ្លួន១៧៥លើក ប៉ុន្ដែនៅក្លិបថ្មី AC Milan ដែលគេបានផ្លាស់ទៅ កាលពីរដូវក្ដៅកន្លងទៅ គេរកបានតែពីរគ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ២១ប្រកួត៕

ប្រភព៖ Goal