ជើងចាស់ Gullit លើកឈ្មោះក្រុមគួរឱ្យភ្ញាក់ផ្អើលមួយ ដែលអាចលើកពាន UCL ឆ្នាំនេះ

វីរបុរស​ហូឡង់​ លោក​ Ruud Gullit ថ្មីៗ​នេះ​ បាន​បង្ហាញ​ពី​ឈ្មោះ​ក្រុម​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ដែល​គិត​ថា​អាច​មាន​ភាគ​រយ​ច្រើន​ ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League នៅ​រដូវ​កាល​ ២០២២២៣ នេះ​ ។​

Ruud Gullit

ជាក់ស្តែង ក្រុមដែលលោក Gullit ចង់សំដៅលើនោះ គឺ Napoli បន្ទាប់ពីពួកគេ កំពុងបង្ហាញពីទម្រង់លេងដ៏លេចធ្លោបំផុតមួយ នៅរដូវកាលនេះ ជាមួយនឹងការឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Serie A និងនាំមុខរហូតដល់ ១៥ ពិន្ទុ ពីក្រុមលេខ ២ Inter Milan

យ៉ាងណាមិញ Napoli នឹងត្រូវប្រឈមមុខជាមួយនឹងក្រុមជើងខ្លាំងអាល្លឺម៉ង់ Eintracht Frankfurt នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ពាន UCL នៅទឹកដី Deutsche Bank Park នារាត្រីនេះផងដែរ ។

ហើយមិនតែប៉ុណ្ណោះ បើទោះបីជា Real Madrid , Man City និងក្រុមធំៗផ្សេងទៀត ក៏កំពុងស្ថិតនៅក្នុងការប្រកួតប្រជែងពានរង្វាន់ធំបំផុតរបស់អឺរ៉ុបមួយនេះក៏ដោយ ប៉ុន្តែលោក Gullit បានបង្ហាញការជឿជាក់ថា Napoli នៅតែអាចប្រជែងដណ្តើមពាន UCL ឆ្នាំនេះ ។

លើសពីនេះ​ លោក Gullit បាននិយាយថា ៖ សម្រាប់ខ្ញុំ Napoli គឺជាក្រុមដែលមានភាគច្រើន ក្នុងការឈ្នះពាន UCL ព្រោះការលេងរបស់ពួកគេ គឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ គួរគេលេងប្រយុទ្ធ និងប៉ះបាល់លឿនៗ។ ពិតណាស់ Bayern ពិតជាក្រុមដ៏ខ្លាំង ហើយយើងក៏មិនអាចដឹងពីអ្វីដែល R.Madrid នឹងធ្វើនោះឡើយ។ ប៉ុន្តែសម្រាប់ខ្ញុំ Napoli នឹងធ្វើឱ្យមានភាពខុសប្លែកក្នុងពាននេះ

ប្រភព: Sportskeeda