អត់​ចង់​ប៉ះ​គីឡូ​ស្រាល​ទេ Paul Scholes ថា​ចង់​ឲ្យ Man Utd ប៉ះ​របស់​ពិត ក្លឹប ២ នេះ

ក្លឹប​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ទៅ​លើ Real Betis សម្រេច​បាន​កៅអី​ឆ្ពោះ​មក​កាន់​វគ្គ ៨ ក្រុម Europa League ហើយ​លទ្ធផល​ចាប់ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​សុក្រ​នេះ ដើម្បី​សម្រេច​ថា​ក្រុម​ដឹកនាំ​ដោយ​លោក Erik ten Hag នឹង​ត្រូវ​ប៉ះ​គីឡូ​ក្លឹប​បង្គួរ​ឬ​ធ្ងន់​ណា។

Man Utd

ដោយឡែក​ងាក​មក​មតិ​យល់​ឃើញ​ជា​មុន​របស់​ជើង​ចាស់ លេង​តំណែង​បម្រើ Paul Scholes បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​របៀប​លេង​របស់ United គឺ​ពិត​ណាស់​ចង់​ឲ្យ​ប៉ះ​របស់​ពិត ជួប​គីឡូ​ធ្ងន់​ដូច Juventus ឬ AS Roma ក៏​បាន​ដែរ អត់​ចង់​ឲ្យ​ប៉ះ​ក្លឹប​ផ្សេង​ទេ។

លោក Scholes ប្រាប់​ទៅ BT Sport៖ “ខ្ញុំ​តែងតែ​ចង់​បាន​ប្រកួត​ធំ ហើយ​ពេញ​ចិត្ត​នឹង​ទស្សនា​ប្រកួត​ធំ​នៅ Old Trafford យល់​ថា​នេះ​វា​មិន​ធំ​ដល់ Champions League តែ​នៅ Europa បើ​យើង​មើល​ប្រវត្តិ​របស់​ Juventus គឺ​មិន​ណយ​ឡើយ ដូច្នេះ​សម្រាប់​ខ្ញុំ​ចង់​ឲ្យ​ប៉ះ Juventus ឬ Roma”។

Rashford
Juventus

ជា​ការ​ពិត​បើ​ជួប​ក្លឹប​អ៊ីតាលី AS Roma នោះ​នឹង​តតាំ.ង​អតីត​អ្នកចាត់ការ​ធ្លាប់​ដឹកនាំ​បិសាច​ផ្ទាល់​គឺ Jose Mourinho ម្ល៉េះ​នឹង​ល្អ​មើល​មិន​ខាន​ឡើយ។ ក្រៅ​តែ​ពី​ភាគរយ​អាច​ប៉ះ​ក្លឹប​ទាំង​ពីរ​ខាង​លើ ក៏​មាន​ ៥ ក្លឹប​ផ្សេង​ទៀត​ដូច​ជា Sporting Lisbon, Sevilla, Feyenoord, Bayer Leverkusen និង Union Saint-Gilloise៕

ប្រភព៖ Metro