Georgina៖ “ទោះគ្មានក្លិបលេងតែ Ronaldo នឹកមិនឃើញក្នុងការចូលរួមក្លិបមួយនេះឡើយ”

Cristiano​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Ronaldo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ មុនពេលប្រកួតទល់នឹងលិចតេនស្ដាញ។

ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះ បាននិយាយរៀបរាប់អំពីបទពិសោធដ៏លំបាករបស់ខ្លួន ពេលចែកផ្លូវគ្នាជាមួយ Manchester​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ United ហើយពេលនេះគេស្ថិតនៅក្នុងស្ថានភាពល្អប្រសើរនៅក្លិបថ្មី AlNassr

គូស្នេហ៍របស់កីឡាករព័រទុយហ្កាល់, Georgina​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Rodriguez បាននិយាយក្នុងសម្ភាសន៍ជាមួយ El Hormiguero កាលពីថ្ងៃអង្គារ ដោយបានច្រានចោលចចាមអារ៉ាមពាក់ព័ន្ធក្លិបមួយនៅអឺរ៉ុប។

ម៉ូដែលជនជាតិអាហ្សង់ទីនរូបនេះ បានបដិសេធចំពោះដំណឺងដែល Ronaldo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការភ្ជាប់ជាមួយ Atletico Madrid ដែលជាគូប្រជែងរួមទីក្រុងជាមួយអតីតក្លិបរបស់ម្ចាស់ពាន Ballon d’Or ៥សម័យ Real Madrid

Georgina បាននិយាយថា៖ តើមានការព្រមព្រៀងចុះហត្ថលេខាជាមួយ Atletico​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មែនទេ? ជម្រើសនោះ មិនស្ថិតនៅក្នុងគំនិតរបស់គាត់ឡើយ

ប្រភព៖ Be Soccer