Napoli​ ខកឱកាសឈ្នះជើងឯក Serie A សប្ដាហ៍នេះ ក្រោយបានត្រឹមស្មើ Salernitana

Napoli ត្រូវរង់ចាំនៅក្នុងប្រកួតបន្ទាប់មកទៀត ដើម្បីអាចឈ្នះជើងឯក Serie A លើកដំបូងក្នុងរយៈពេល៣៣ឆ្នាំចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើគ្នា ១-១ ទល់នឹង Salernitana នៅកីឡដ្ឋាន Stadio Diego Armando Maradona

Mathias Olivera តែតបញ្ចូលឱ្យក្រុមម្ចាស់ផ្ទះនាំមុខមួយគ្រាប់មុន ក្នុងនាទីទី៦២ ដែលជាឱកាសសម្រាប់ក្រុមដឹកនាំដោយលោក Luciano Spalletti ក្នុងការគ្រងជើងឯក ប៉ុន្ដែឱកាសនេះត្រូវបានរារាំង ពីរកគ្រាប់បាល់តាមស្មើរបស់កីឡាករ Boulaye Dia នៅ៦នាទីមុនការប្រកួតបញ្ចប់៕