[ វីដេអូ] Theo Hernandez អូសបាល់ពីទីខាងក្រុមខ្លួន ស៊ុតចូលទីយ៉ាងអស្ចារ្យទល់ Lazio

ខ្សែការពារ Theo Hernandez បានបង្ហាញសមត្ថភាពរកគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យ ពីការអូសបាល់ពីទីខាងក្រុមរបស់ខ្លួន ទៅខាងទីរបស់ Lazio ហើយស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ នាំឱ្យ AC Milan ទទួលបាន៣ពិន្ទុពី Lazio

គ្រាប់បាល់របស់ខ្សែការពារស្លាបឆ្វេងរូបនេះ កើតឡើងនៅក្នុងនាទីទី២៩នៃការប្រកួត ហើយជាគ្រាប់បាល់ទី២ ក្រោយ Ismaël Bennacer រកគ្រាប់បាល់បើកឆាកសម្រាប់ Milan ក្នុងនាទីទី១៧ ហើយជាលទ្ធផល Milan ទទួលបានជ័យជម្នះ ២-០៕