ខ្សែការពារស្លាបស្ដាំ Trent Alexander-Arnold បានរកគ្រាប់បាល់បញ្ចូលទី ពីការស៊ុតហ្វ្រីឃីគ ដ៏អស្ចារ្យសម្រាប់ Liverpool ក្នុងប្រកួតជ័យជម្នះលើ Leicester City ដោយលទ្ធផល ០-៣ កាលពីយប់ថ្ងៃចន្ទកន្លងទៅ ខណៈពីរគ្រាប់ផ្សេងទៀតរកបានដោយខ្សែបម្រើ Curtis Jones។
ក្រុមដឹកនាំដោយលោក Jurgen Klopp ទទួលបានជ័យជម្នះនៅក្នុងលីគ៧លើកជាប់គ្នា ដែលជាការបង្កើនឱកាសសម្រាប់ពួកគេ ក្នុងការប្រជែងតំណែងលេខ៤ នៅក្នុងតារាង ដ្បិតក្រុមហង្សក្រហម មានគម្លាតតែ១ពិន្ទុប៉ុណ្ណោះ ពី Top 4៕