Martinelli នឹង​ជួប​បញ្ហា​ដូច Grealish បើ Arsenal យក Cancelo ចូល​ក្លឹប

បច្ចុប្បន្ន​ខ្សែ​ការពារ​ស្លាប Joao Cancelo ហាក់​មិន​នឹងន​ជាមួយ Bayern Munich ឬ​សូម្បី​ការ​វិល​ទៅ​ក្លឹប​អាណាព្យាបាល Manchester City នៅ​រដូវ​ក្តៅ​ខាង​មុខ ពោល​អាច​នឹង​មាន​ការ​ផ្ទេរ​ទៅ​ក្លឹប​ដទៃ​ផ្សេង​ទៀត ហើយ​ក្នុង​ចំណោម​នោះ ក៏​រួម​មាន Arsenal ស្ថិត​ក្នុង​ចចាមអារ៉ាម​ពាក់ព័ន្ធ​ផង​ដែរ។

យ៉ាង​ណា​លើក​ឡើង​ជា​មុន អំពី​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​លើ​កាសែត The Guardian គឺ​លោក Jonathan Wilson បាន​បញ្ចេញ​មតិ​ថា វត្តមាន Cancelo ប្រសិន​ពិត​មក​ចុះចូល​នៅ​កាំភ្លើង​ធំ​សម្រេច​មែន គឺ​នឹង​នាំ​ផល​លំបាក ឬ​បញ្ហា​ដល់ Gabriel Martinelli នៅ​តំបន់​ប្រយុទ្ធ​ស្លាប​ខាង​លើ​ជាក់​ជា​មិន​ខាន។

លោក​ធ្វើ​ការ​ពន្យល់​ដោយ​លម្អិត៖ “ខ្ញុំ​គិត​ថា Grealish គេ​មើល​ទៅ​ល្អ​ជាង​មុន ពោល​ល្អ​ជាង​ពេល Cancelo នៅ ដោយ​ត្រង់​ថា ការ​ដែល​មាន​កីឡាករ​ខាង​ក្រោម​តាម​ប្រដេញ​គាត់​មក​ខាង​លើ​រហូត វា​មិន​មែន​ជា​អ្វី​គាត់​ធ្លាប់​លេង​នៅ Villa ទេ”។

លោក​បន្ត៖ “គេ​មើល​ទៅ​រីករាយ​ជាង ពេល​គ្មាន Cancelo ហើយ​នេះ John Stones មក​លេង​កន្លែង​នោះ គឺ​គេ​លេង​ការពារ​ក្រោម ជាង​ការ​រត់​ឡើង​ទៅ​លើ”។ មតិ​នេះ​ចង់​ថា កីឡាករ​ព័រទុយហ្គាល់​លេង​ការពារ​មែន​ពិត តែ​សម្រុក​រក​តែ​តំណែង​ប្រយុទ្ធ នាំ​ឲ្យ​អ្នក​លេង​ស្លាប​ខាង​លើ អត់​មាន​បាល់​លេង​ពេញ​ជើង៕

ប្រភព៖ SportBible