ក្លឹបសេះបង្កង់ Juventus បានធ្លាក់ក្រោមថ្វីជើងក្លឹបអេស្ប៉ាញ Sevilla ដោយសរុបលទ្ធផលទាំងពីរជើង ៣-២ នេះនៅជើងទីពីរ ក្លឹបសងខាងត្រូវថែមម៉ោង ១៥ នាទីពីរដង មុនកីឡាករ Erik Lamela របស់ក្លឹបម្ចាស់ផ្ទះ ស៊ុតយកឈ្នះគ្រាប់បាល់នាទី ៩៥។
យ៉ាងណាជាមួយការធ្លាក់ចេញត្រឹមវគ្គ ៤ ក្រុមចុងក្រោយ ពាន Europa League សារនេះ កីឡាកររបស់ក្លឹបអ៊ីតាលីមួយចំនួនបានមានការមិនពេញចិត្ត នេះហាក់អន់ចិត្តនឹងចំណាត់ការរបស់លោក Massimiliano Allegri ជាអ្នកចាត់ការ ត្រង់មិនអនុញ្ញាតឲ្យលេងសម្រុកទៅលើខ្លាំងនៅការប្រកួត។
កាសែត La Repubblica ចុះផ្សាយថា Juan Cuadrado, Angel di Maria និង Federico Chiesa សុទ្ធតែមិនពេញចិត្តនឹងយុទ្ធសាស្រ្ត ក៏ដូចជាតាក់តិចណែនាំរបស់ Allegri នៅការប្រកួតជើងទី ២ ក្នុងដីអេស្ប៉ាញ។
ដោយត្រង់ថា Juventus គួរតែលេងសម្រុកទៅលើជាងនេះ ទាំងជើងទី ១ និងជើងទី ២ រំពឹងអាចទទួលបានលទ្ធផលល្អ ឬអាចទម្លាក់ស្តេចក្លឹបពាន UEL បាន។ យើងមិនច្បាស់ថាការចាញ់សារនេះ អាចប៉ះពាល់ដល់អនាគតលោក Allegri ឬបែបណាទេ ដ្បិតអីទាំងនៅពានក្នុងស្រុកក៏របូតអស់ដែរនៅរដូវកាល ២០២២/២៣៕
ប្រភព៖ SportBible