កំពូលអ្នករកគ្រាប់បាល់ Erling Haaland របស់ក្លិប Manchester City បាននិយាយលើកសរសើរ ខ្សែការពារ Virgil van Dijk របស់ក្លិប Liverpool ថាជាខ្សែការពារដែលល្អបំផុតមួយរូប ដែលជាគូប្រកួតដែលតានតឹងសម្រាប់រូបគេ។

Haaland បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ក្នុងរដូវកាលដំបូង ដែលគេបានផ្លាស់មកកាន់ Manchester City ដោយបានបំបែកកំណត់ត្រាគ្រាប់បាល់នៅ Premier League ប៉ុន្ដែកីឡាកររូបនេះ ហាក់មានការលំបាកនៅពេលដែលតតាំងជាមួយនឹង ខ្សែការពាររបស់ក្រុមហង្សក្រហម។
ថ្លែងប្រាប់ Optus Sports ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ បាននិយាយថា៖ “មានខ្សែការពារល្អៗជាច្រើនរូប។ ខ្ញុំត្រូវនិយាយថា Van Dijk របស់ Liverpool ពិតជាល្អ។ ខ្ញុំធ្លាប់ជួបគាត់ជាច្រើនលើក ជាមួយនឹងក្រុមជម្រើសជាតិ, កាលលេងនៅ Salzburg, ធ្លាប់ជួបគាត់ គាត់ពិតជាល្អណាស់ នោះគឺជាអ្នកដែលខ្ញុំគិតដល់នាពេលនេះ”៕
ប្រភព៖ Liverpool Echo