ពត៌មានថ្មីៗ

Courtois និយាយ​អត់​លាក់បាំង ចង់​ឲ្យ Lukaku ឈ្នះ​ពាន UCL ជា​ជាង De Bruyne

​បន្ទាប់​ការ​ធ្លាក់​ចេញ​ពី UEFA Champions League ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប Manchester City ដែល​មាន​វត្តមាន​មិត្ត​រួម​ជម្រើស​ជាតិ Kevin de Bruyne នៅ​ទី​នោះ ក៏​ស្រាប់​អ្នកចាំទី​របស់​ក្លឹប​អធិរាជ​ស Real Madrid និង​ជម្រើស​ជាតិ​បែលហ្សិក​បាន​បង្ហើប​ថា ការ​សម្លឹង​ទៅ​មុខ​នៅ​នាម​ម្ចាស់​ជើង​ឯក គឺ​ចង់​ឃើញ Inter Milan ជា​អ្នក​លើក។

នេះ​មាន​ន័យ​ថា គេ​ចង់​ឃើញ Lukaku ឈ្នះ ជា​ជាង​ឃើញ​ De Bruyne ឈ្នះ បើ​ឱកាស​សារ​នេះ សុទ្ធ​សឹង​ជា​ឱកាស​លើក​ពាន​លំដាប់​ទី​មួយ​អឺរ៉ុប​លើក​ដំបូង​រវាង​មិត្ត​រួម​ប្រទេស​ទាំង​ពីរ​ខាង​លើ។

កីឡាករ​វ័យ ៣១ ឆ្នាំ​របស់​ស្តេច​ស បាន​ប្រាប់​ទៅ​សារព័ត៌មាន Prime Video យ៉ាង​ដូច្នោះ៖ “ខ្ញុំ​សង្ឃឹម Romelu [Lukaku] នឹង​អាច​ឈ្នះ​ពាន​នោះ តាម​ពិត​ទៅ​នេះ​ដូច​ខ្ញុំ​ប្រឆាំង​នឹង​ Kevin [De Bruyne] ហើយ តែ​ត្រង់​មក​ពី​ខ្ញុំ​ស្គាល់ Lukaku រយៈ​ពេល​យូរ​ជាង”។

គួរ​ឲ្យ​ដឹង​ថា សម្រាប់ Courtois មិន​ត្រឹម​ស្គាល់ Lukaku នៅ​ជម្រើស​ជាតិ​ទេ តែ​ក៏​ធ្លាប់​ទាំង​រួម​ជើង​នៅ​ក្លឹប Chelsea ទៀត​ផង តែ​មិន​ជោគជ័យ​អ្វី​ជា​ដុំកំភួន​ជាមួយ​គ្នា​ឡើយ។ ស្រប​ពេល​រវាង De Bruyne បាន​ត្រឹម​ជា​គូ​ប្រជែង​រៀង​មក ឥត​ធ្លាប់​ជា​មិត្ត​រួម​ក្លឹប​សោះ៕

ប្រភព៖ Metro