]ថ្មីៗនេះ ខ្សែប្រយុទ្ធ Lionel Messi បានសរសេរសារជាពិសេសមួយ ដើម្បីផ្ញើជូនទៅកាន់អតីតមិត្តរួមក្រុម Barcelona របស់ខ្លួន គឺខ្សែការពារ Jordi Alba របស់ពីគេបានប្រកាសជាផ្លូវការថានឹងសម្រេចចិត្តចាកចេញពីទឹកដី Camp Nou នៅចុងបញ្ចប់រដូវកាលនេះ ។
ជាក់ស្តែង នៅក្នុងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន Alba បានបង្ហើបថាការចាកចេញ គឺជិតមកដល់ហើយ ជាមួយនឹងការបង្ហាញពីការដឹងគុណ ចំពោះក្រុមអ្នកគាំទ្រ Barca ផងដែរ ។
យ៉ាងណាមិញ Lionel Messi ដែលជាដៃគូដ៏យូរឆ្នាំមួយ របស់ Alba ទាំងក្នុង និងក្រៅទីលាន បានចែករំលែកសារដ៏រំជួលចិត្តមួយ បន្ទាប់ពីបានឃើញការប្រកួតនេះ ជាមួយនឹងការសរសេរនៅគណនី IG ផ្ទាល់របស់ខ្លួនថា ៖
“អ្នកមិនត្រឹមតែជាមិត្តរួមក្រុមនោះឡើយ តែមានអ្វីលើសពីនេះទៅទៀត.. ហើយវាពិតជាល្អណាស់ ដែលយើងអាចរីករាយជាមួយគ្នានាពេលកន្លងមក។ អ្នកដឹងទេថាខ្ញុំតែងតែជូនពរអ្នក និងក្រុមគ្រួសាររបស់អ្នក ដោយសង្ឃឹមថា សម្រាប់ជំហានថ្មីរបស់អ្នក នឹងបន្តនាំមកជូនអ្នកនូវភាពជោគជ័យ និងសេចក្តីរីករាយជាច្រើន។ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង Jordi ។ សូមផ្តល់ការឱបដ៏កក់ក្តៅមួយ!” ៕
ប្រភព: Sportskeeda