លេងសើចអី! Spurs ហាក់បើកដៃឱ្យ R.Madrid ចុះហត្ថលេខានាំយក Kane

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឱ្យដឹងថា ក្លិប Tottenham Hotspur បច្ចុប្បន្នកំពុងមានការពិភាក្សាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ជាមួយក្លិប Real Madrid ជុំវិញការផ្ទេរដែលអាចទៅរួចមួយ សម្រាប់ខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅខាងមុខ ។

 

ជាក់ស្តែង កីឡាករវ័យ ២៩ ឆ្នាំ បានលេងឱ្យក្លិប Spurs ចាប់តាំងពីឆ្នាំ ២០១២ មកម្លេះ ប៉ុន្តែយ៉ាងណាក៏ដោយ គេនៅតែមិនស្គាល់រសជាតិឈ្នះពានរង្វាន់ម្តងណាឡើយ បើទោះបីជាគេបានរួមចំណែកដ៏សំខាន់ សម្រាប់ក្លិបក៏ដោយ ។

មិនតែប៉ុណ្ណោះ នៅក្នុងទីផ្សារដោះដូរកីឡាករ នាពេលកន្លងមក Kane ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លិប Manchester United ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែមិនទាន់មានការផ្តល់ជូនផ្លូវការណាមួយត្រូវបានធ្វើឡើងនោះឡើយ ។

ប៉ុន្តែថ្មីៗនេះ មានារបាយការណ៍ចុងក្រោយ បានរាយការណ៍ថាក្លិប Real Madrid កំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកអ្នកមកជំនួស Karim Benzema ហើយពិតណាស់ Kane ត្រូវបានគេយល់ថាកំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពនោះ ចំពេល Spurs ក៏នឹងបើកដៃស្វាគមន៍ចំពោះការចរចាលើការផ្ទេរនេះផងដែរ ៕

ប្រភព: Besoccer