ពត៌មានថ្មីៗ

Scholes ថា Sancho ជា​អ្នក​ជំនួស​កន្លែង Antony ដ៏​សក្តិសម នា​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់ Man City

កាល​ពី​យប់មិញ​បើ​ទោះ​បី​បាន​យក​ឈ្នះ​ទៅ​លើ​តោ​ខៀវ Chelsea ៤-១ តែ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​របួស​កីឡាករ​សំខាន់​នៅ​តំណែង​ស្លាប​គឺ Antony ហើយ​តាម​ស្ថានភាព គឺ​គេ​នឹង​សម្រាក​ដល់​បញ្ចប់​រដូវ​កាល​នោះ​ឯង ដ្បិត​សល់​ត្រឹម ២ ប្រកួត​ប៉ុណ្ណោះ។

អ្វី​ដែល​សំខាន់​គឺ​ការ​តតាំង Manchester City នៅ​ថ្ងៃ​ទី ៣ ​មិថុនា​ខាង​មុខ ជា​ភារកិច្ច​សំខាន់​ឥត​ខ្វះ​បាន យ៉ាង​ណា​សោកស្តាយ​ដែល​កីឡាករ​ប្រេស៊ីល​រំពឹង​មិន​អាច​មាន​វត្តមាន​ចូលរួម​ក្នុង​ប្រកួត​ខាង​មុខ។ បើ​តាម​ការ​យល់​ឃើញ​របស់​លោក Paul Scholes ជា​អតីត​កីឡាករ​មួយ​រូប​នៅ Old Trafford បាន​សង្កត់​ធ្ងន់​ថា Jadon Sancho គឺ​សក្តិសម​បំផុត​នឹង​ទៅ​បំពេញ​តំណែង​ស្លាប នា​ប្រកួត​ខែ​ក្រោយ។

លោក Scholes និយាយ​ប្រាប់ Premier League Productions យ៉ាង​ដូច្នោះ៖ “យើង​អាច​ប្រើប្រាស់​កីឡាករ​នោះ​ហើយ តែ​ពេល​ខ្លះ​មិន​សំណាង ហើយ​ដូច​យប់នេះ​ជាមួយ​ករណី​ Antonyដោយ​គេ​ធ្វើ​បាន​ល្អ​ណាស់ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​គឺ​មាន Sancho ដែល​ល្អ​ដូច​គ្នា នឹង​អាច​ទៅ​បំពេញ​កន្លែង​នោះ”។

លោក​បន្ត៖ “វា​អាច​ថា​ជា​រដូវ​កាល​ដ៏​ពិបាក​មួយ​សម្រាប់​គេ តែ​យ៉ាង​ណា​គេ​ហាក់​ត្រៀម​ខ្លួន​រួចរាល់ គេ​មើល​ទៅ​លឿន និង​ជឿជាក់​ខ្លាំង​ណាស់ ខ្ញុំ​គិត​ថា Sancho គេ​អាច​មក​ចូលរួម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ខាង​មុខ​បាន”៕

ប្រភព៖ Metro