(វីដេអូ) Casemiro បាន​មួយ​ចប់ ឥឡូវ​លេង​សុទ្ធ​តែ​ក្បាច់​បញ្ជូន​បាល់ ‘No Look’ ថែម​ទៀត

កៀក​នឹង​បញ្ចប់​រដូវ​កាល យើង​មើល​ទៅ​ខ្សែ​បម្រើ​ Casemiro ហាក់​កាន់​តែ​កាច ជា​រួម​បាន​ចូលរួម​ចំណែក​ច្រើន​ណាស់ នៅ​ដំណើរ​ឈោង​បាន​កៅអី Champions League ដែល​ទើប​សម្រេច​បាន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ

ជាក់ស្តែង​ដូច​ប្រកួត​យក​ឈ្នះ Chelsea ៤-១ ​ក៏​មាន​គ្រាប់​បាល់​របស់​កីឡាករ​ប្រេស៊ីល​ផង​ដែរ ហើយ​បើ​ទៅ​មើល​ការ​លេង​ជា​រួម នេះ​ល្អ​ទាំង​ការពារ ល្អ​ទាំង​បច្ចេកទេស​បញ្ជូន​បាល់ ឆ្ងាញ់​ត្រង់​កន្លែង​មួយ​នោះ ដែល​ Casemiro បញ្ជូន​បាល់ No Look ឬ​ហៅ​ថា ការ​បញ្ជូន​ឥត​មើល​គោលដៅ ទៅ​ដល់​ជើង Jadon Sancho មុន​កាត់​បន្ត​ទៅ​ដល់ Anthony Martial បញ្ចប់​ទី​បាន​សម្រេច។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ឲ្យ​ដឹង​ដែរ​ថា ស្ថិតិ​កីឡាករ​វ័យ ៣១ ឆ្នាំ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន​ឲ្យ Man Utd ដល់​ទៅ ៤៩ ប្រកួត ក៏​រក​បាន ៧ គ្រាប់​និង Assist ៦ លើក​ផង​ដែរ តែ​ចាប់​អារម្មណ៍​រាង​កាច​បន្តិច ត្រង់​ពិន័យ​កាត​ក្រហម​ ២ លើក​រួចរាល់។

សម្រាប់​ប្រកួត​សេសសល់​មុន​បិទ​រដូវ​កាល​របស់ Man Utd ឯ​ណោះ​វិញ គឺ​ត្រូវ​ប៉ះ Fulham នា​វេលា​ម៉ោង ១០:៣០ នាទី​យប់ ​ថ្ងៃ​ទី ២៨ ឧសភា ខាង​មុខ ជា​កិច្ច​បញ្ចប់ Premier League មុន​ឈាន​ទៅ​ការ​ដណ្តើម​ពាន FA Cup កាត់​សេចក្តី​ទល់ Manchester City នៅ​ថ្ងៃ​ទី ៣ ​មិថុនា​បន្ទាប់​ផ្សេង​ទៀត៕

ប្រភព៖ Twitter