បន្ទាប់ការរួមរស់នៅក្លឹប Tottenham Hotspur អស់រយៈពេលជាង ១០ ឆ្នាំ ទីបំផុតពេលវេលារបស់ Harry Kane ហាក់ឈាននឹងដល់ការចែកផ្លូវ នាទីផ្សារដោះដូរខាងមុខហើយ បើទោះបីសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៤។
កីឡាករអង់គ្លេសបើតាមហាងឆេងតម្លៃខ្លួន អាចល្បាក់ ៨០ ទៅ ៩០ លានផោន ឥឡូវល្ហៀងៗបានទាក់ទងទៅក្លឹប Real Madrid ដើម្បីសាកសួរអំពីការផ្ទេរទៅចូលរួមនៅទីនោះ ក៏ជឿថា អាចជាក្លឹបអាចបំពេញក្តីស្រមៃសម្រាប់ខ្លួនឯង ក្នុងការចង់ឈ្នះពានរង្វាន់ជាហូរហែ។
តាមសារព័ត៌មាន Madrid Xtra ចុះផ្សាយ សំណើផ្សេងៗបានដាក់ទៅឲ្យក្លឹបអេស្ប៉ាញពិចារណាហើយ រីឯចម្លើយមិនទាន់ឆ្លើយតបមកវិញនៅឡើយ។ គួរឲ្យដឹងថា ស្ថិតិរដូវកាល ២០២២/២៣ បង្ហាញខ្លួន ៤៨ ប្រកួត អាចរកបាន ៣០ គ្រាប់និង Assist ៥ លើកសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស។
ការផ្ទេរទៅអធិរាជស ក៏មានន័យ Kane អាចនឹងស្នងតំណែង Karim Benzema ដល់ ៣ ទៅ ៤ ឆ្នាំយូរអង្វែងទៅមុខ ដ្បិតអីកីឡាករបារាំងកៀកនឹងផុតកុងត្រានៅឆ្នាំក្រោយ ក៏មិនរំពឹងនឹងមានការបន្តថ្មីទៀតដែរ៕
ប្រភព៖ Madrid Xtra