Napoli ចង់បានអតីតគ្រូបង្វឹកមួយរូប របស់ Barcelona មកដឹកនាំក្រុមរដូវកាលក្រោយ

អតីតគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ស្ថិតនៅក្នុងគោលដៅដែលក្លិបជើងឯក Serie A, Napoli ចង់បាន ដើម្បីទៅជំនួសតំណែងលោក Luciano Spalletti ដែលមានគម្រោងចាកចេញ។

Napoli បានធានាក្លាយជាជើងឯកលីគកំពូលអ៊ីតាលី ជាលើកដំបូងតាំងពីឆ្នាំ១៩៩០ មក ហើយបើទោះបីជាពួកគេទទួលបានជោគជ័យដ៏ត្រចះត្រចង់បែបនេះ ក៏នឹងមានការផ្លាស់ប្ដូរមួយចំនួននៅក្នុងក្លិបផងដែរ។

Luis Enrique

ប្រសិនបើលោក Spalletti ចាកចេញ នោះលោក Enrique ស្ថិតនៅក្នុងរ៉ាដារបស់ក្លិប Napoli នេះបើយោងតាមប្រភពពី Corriere dello Sport

ប្រធានក្លិប Napoli លោក Aurelio de Laurentiis កំពុងសម្លឹងមើលឱកាសក្នុងការនាំយកលោក​ Enrique មកកាន់តួនាទីជាអ្នកចាត់ការក្លិប នៅរដូវក្ដៅនេះ ដើម្បីអាចការពារជើងឯកលីគរបស់ពួកគេនៅរដូវកាលថ្មីខាងមុខ៕

ប្រភព៖ Football Espana