ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកាសពីសមាជិ២៧រូប កាលពីថ្ងៃសៅរ៍ ដែលត្រៀមសម្រាប់ការធ្វើដំណើរទៅចូលរួមប្រកួតមិត្តភាពនៅអាស៊ី នាខែមិថុនា ខាងមុខនេះ។
គ្រូបង្គោល Lionel Scaloni បានកោះហៅកូនក្រុមដែលជួយអាហ្សង់ទីនឈ្នះជើងឯក World Cup ដែលមានដូចជា Lionel Messi, Marcos Acuna, Nahuel Molina និងកីឡាករឆ្នើមៗដទៃផ្សេងទៀត។

នៅក្នុងចំណោមនោះ ក៏មានកីឡាករក្មេងៗមានទេពកោសល្យមួយចំនួនផងដែរ ដូចជា Julian Alvavez របស់ Manchester City, Alejandro Garnacho របស់ Manchester United និង Enzo Fernandez របស់ Chelsea ជាដើម។
ក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក នឹងជួបប្រកួតតទល់ជាមួយអូស្ដ្រាលី ក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅពាក់កណ្ដាលខែមិថុនា មុនពេលធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ឥណ្ឌូណេស៊ី នាថ្ងៃទី១៩ ខែមិថុនា៕
ប្រភព៖ Be Soccer