ថ្នាក់ដឹកនាំពីររូបរបស់ Bayern ត្រូវបានបញ្ចប់តំណែង ក្រោយទើបឈ្នះ Bundesliga

ក្លិប Bayern Munich​ ទើបតែគ្រងតំណែងជើងឯក Bundesliga លើកទី១១ កាលពីថ្ងៃសៅរ៍ ហើយក្លិបបានប្រកាសថា ពួកគេបានបញ្ចប់តួនាទីរបស់ នាយក Oliver Kahn និង ប្រធានផ្នែកកីឡា Hasan Salihamidzic

នៅក្នុងពេលប៉ុន្មាននាទី ក្រោយពេលដែល Bayern គ្រងជើងឯក Bundesliga មានដំណឹងលេចឮមកថា ថ្នាក់ដឹកនាំទាំងពីររូប ត្រូវបានបណ្ដេញចេញពីតំណែង។

យោងតាមការរាយការណ៍ពីអ្នកសារព័ត៌មាន Maximilian Koch បានឱ្យដឹងថា ក្លិបចង់ចាប់ផ្ដើមជាថ្មី ជាមួយថ្នាក់ដឹកនាំថ្មី ដោយលោក JanChristian Dreesen នឹងកាន់តួនាទីជា CEO ថ្មីជំនួសលោក Kahn ខណៈតំណែងរបស់លោក Salihamidzic មិនទាន់ដឹងថាត្រូវជំនួសដោយនរណានៅឡើយ៕

ប្រភព៖ AS