Atletico ជាក្រុមទី៤ ដែលចូលរួមប្រជែងពាន Spanish Supercup

Atletico Madrid នឹងត្រលប់ទៅចូលរួមការប្រកួត Spanish Supercup ជាថ្មី ក្រោយខកខានមួយឆ្នាំ។ ជ័យជម្នះលើ Real Sociedad ២-១ កាលពីថ្ងៃអាទិត្យ បានធានាឱ្យ Atletico ទទួលបានតំណែងយ៉ាងហោចណាស់លេខ៣ ក្នុងតារាង La Liga

ក្រុមរបស់លោក Diego Simeone​ នៅតែមានឱកាសក្នុងការដណ្ដើមយកលេខ២ ប្រសិនបើពួកគេទទួលបានលទ្ធផលល្អជាង Real Madrid ក្នុងប្រកួតចុងក្រោយនៅ La Liga រដូវកាលនេះ។

Atletico Madrid

មាន៤ក្រុមដែលត្រូវចូលរួមប្រជែងពាន Supercup របស់អេស្ប៉ាញ ដោយពីរក្រុមយកពី La Liga និងពីរក្រុមទៀតកំណត់ដោយ ក្រុមដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Copa del Rey

សម្រាប់ Real Madrid បានគ្រងជើងឯក Copa del Rey ជាស្រេច ក្រោយយកឈ្នះ Osasuna ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះកៅអីមួយទៀតដែលទំនេរ នឹងប្រគល់ជូន Atletico មិនខ្វល់ថាពួកគេឈរនៅលេខ២ ឬលេខ៣ ក្នុងតារាងលីគ ពេលចប់រដូវកាល។

ការប្រកួត Spanish Supercup ទំនងនឹងធ្វើឡើងនៅទឹកដីរបស់អារ៉ាប៊ី សាអ៊ូឌីត នាខែមករាឆ្នាំក្រោយ៕

ប្រភព៖ Football Espana