PSG កំពុងរៀបគម្រោងធំ ក្នុងការទាញយក Odegaard ចេញពីក្រុម Arsenal

ថ្មីៗនេះ ក្លិបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែបម្រើ Martin Odegaard របស់ក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីមើលឃើញពីសមត្ថភាពដ៏លេចធ្លោរបស់គេ នៅក្នុងក្របខ័ណ្ឌ Premier League

ជាក់ស្តែង អតីតកីឡាកររបស់ Real Madrid រូបនេះ បានរួមចំណែករកបាន ១៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើក ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នៅរដូវកាលដែលទើបត្រូវបញ្ចប់ទៅ ។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា PSG កំពុងពិចារណាលើការផ្លាស់ប្តូរអាចទៅរួចមួយ សម្រាប់ Odegaard នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដោយក្រុមម្ចាស់ជើងឯក Ligue 1 កំពុងតែសម្លឹងរកមើលឱកាសឈ្នះពាន Champions League ជាលើកដំបូងរបស់ខ្លួន នៅរដូវកាលក្រោយ។

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានបង្ហាញទៀតថា ក្រុម PSG ទំនងជាងអាចជួបប្រទះនូវភាពលំបាកខ្លាំង ក្នុងការបញ្ចុះបញ្ចូលឱ្យតារាឆ្នើមសញ្ជាតិន័រវេសរូបនេះ ចេញពីក្រុម Arsenal ដោយសារតែកត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់ សម្រាប់ក្រុមកាំភ្លើងធំ ស្របពេលកីឡាករខ្លួនឯងផ្ទាល់ក៏បានបង្ហាញថាគេសប្បាយចិត្តជាមួយនឹងជីវិត នៅទីក្រុងឡុងដ៍ផងដែរ ៕

ប្រភព: Sportsmole