ជម្រើសជាតិប្រេស៊ីល នៅតែរក្សាជំហចង់បានលោក Ancelotti មកធ្វើគ្រូបង្គោលថ្មីខ្លួន

ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា នៅតែមានក្តីសង្ឃឹម ក្នុងការបញ្ចុះបញ្ចូលឱ្យអ្នកចាត់ការក្រុមរបស់ Real Madrid លោក Carlo Ancelotti មកធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន នាពេលខាងមុខ ។

ជាការពិតណាស់ ក្រុមម្ចាស់ជើងឯក World Cup ៥ សម័យមួយនេះ នៅតែបន្តស្វែងរកអ្នកចាត់ការក្រុមថ្មី បន្ទាប់ពីលោក Tite បានសម្រេចចិត្តដើរចេញពីតំណែង ក្រោយការប្រកួតពានរង្វាន់ World Cup ឆ្នាំ ២០២២ នៅពេលប្រទេសកាតា នាពេលកន្លងទៅ ។

យ៉ាងណាមិញ មានរបាយការណ៍ជាច្រើន បានបង្ហាញថា លោក Ancelotti តែងតែត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងតំណែងនេះ អស់រយ:ពេលជាច្រើនខែមកហើយ ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការ Real Madrid បានព្យាយាមចេញមុខជាបន្តបន្ទាប់ ដើម្បីធ្វើការបដិសេធជុំវិញការរំពឹងទុកនេះ ដោយរក្សាជំហររបស់គាត់ថានឹងនៅតែបន្តស្នាក់នៅទឹកដី Santiago Bernabeu នៅរដូវកាលក្រោយទៀត។

យ៉ាងណាក៏ដោយ បើទោះបីជាលោក Ancelotti បានបង្ហាញជំហររបស់គាត់យ៉ាងច្បាស់ដូច្នេះក៏ដោយ បើតាមរបាយការណ៍ពី The Athletic ថ្មីៗនេះ កំពុងរាយការណ៍ថាសហព័ន្ធបាល់ទាត់របស់ប្រេស៊ីល (CBF) នៅតែចង់តែងតាំងលោក Ancelotti ជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីរបស់ពួកគេដដែល ៕

ប្រភព: Sportsmole