យោងតាមមិត្តរួមក្រុមមាន់ខ្នាយមាស Emerson Royal បានឱ្យដឹងថា ខ្សែប្រយុទ្ធ Harry Kane មានបំណងចង់បន្ដរួមរស់ជាមួយក្លិបមាន់ខ្នាយមាស។
Kane មានការភ្ជាប់ទៅនឹងការចាកចេញពី Tottenham ជាច្រើនលើកមកហើយ ប៉ុន្ដែចុងក្រោយគេនៅតែបន្ដលេងនៅក្លិបនេះ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុម ប៉ុន្ដែមិនអាចឈ្នះពានរង្វាន់អ្វីនៅឡើយទេ ជាមួយក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។

ទោះយ៉ាងណាក៏ដោយ Emerson បានបញ្ជាក់អំពីអនាគតរបស់ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ជាមួយ Spurs។
ខ្សែការពាររូបនេះ បាននិយាយថា៖ “កំពូលកីឡាករ សម្រាប់ខ្ញុំគេជាកីឡាករលេខ១នៅក្នុងតំណែងនេះ។ គេចង់បន្ដនៅជាមួយយើង។ ខ្ញុំចង់លេងជាមួយគេ យូរឆ្នាំទៅទៀត”៕
ប្រភព៖ talkSPORT