Bruno Fernandes ថាមិត្តព័រទុយហ្កាល់ម្នាក់ សមលេងនៅ Manchester United

Bruno Fernandes បានផ្ញើសារមួយទៅកាន់ ក្លិប Manchester United របស់ច្លួនថាមិត្តរួមជាតិព័រទុយហ្កាល់ Goncalo Ramos ជាជម្រើសមួយដ៏ស័ក្ដិសមសម្រាប់ក្លិប។

Ramos បានចូលរួមចំណែករកគ្រាប់បាល់៣គ្រាប់ សម្រាប់ក្រុមព័រទុយហ្កាល់ក្នុងព្រឹត្តិការណ៍ World Cup 2022 ក្រោយត្រូវបានដាក់ឱ្យលេងក្នុងជម្រើសដំបូងជំនួស Cristiano Ronaldo ហើយគេជាកីឡាករលេខរៀងទី២ ដែលរកគ្រាប់បាល់ច្រើនបំផុតនៅ Primeira Liga រដូវកាលនេះ។

Goncalo Ramos & Bruno Fernandes

គ្រាប់បាល់១៩គ្រាប់របស់គេ ជាចំណែកធំមួយក្នុងការជួយ​​​ Benfica យកឈ្នះ Porto ក្នុងការប្រជែងតំណែងជើងឯកលីគកំពូលព័រទុយហ្កាល់ នាថ្ងៃចុងក្រោយនៃរដូវកាល ប៉ុន្ដែបច្ចុប្បន្ន Ramos មានការភ្ជាប់ទៅនឹងការចាកចេញពីក្លិប។

ពាក់ព័ន្ធនឹង Ramos, មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ Fernandes បាននិយាយថា៖ ខ្ញុំគិតថា​គេមានគុណភាពគ្រប់យ៉ាង ក្នុងការលេងនៅ Premier League ហើយនៅពេលដែលខ្ញុំនិយាយពី Premier League ខ្ញុំក៏ចង់សំដៅទៅលើ Manchester United ដែរ

ខ្ញុំគិតថា គេអាចក្លាយជាកម្លាំងសំខាន់នៅប៉ុន្មានឆ្នាំខាងមុខ ប៉ុន្ដែខ្ញុំមិនមែនមានតួនាទីជានាយកផ្នែកកីឡានោះទេ

ប្រភព៖ talkSPORT