Gerrard អាចនឹងវិលត្រលបមកដឹកនាំក្រុមវិញ ក្រោយ Leicester ចាប់អារម្មណ៍

ថ្មីៗនេះ វីរបុរសក្រុមហង្សក្រហម Liverpool លោក Steven Gerrard ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងផ្លូវមួយ ដើម្បីឆ្ពោះមកកាន់តំណែងជាអ្នកចាត់ការក្រុមវិញ បន្ទាប់ពីក្លិប Leicester City កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ។

ជាក់ស្តែង Gerrard បានបាត់បង់ការងារជាអ្នកចាត់ការក្រុមរបស់ខ្លួន បន្ទាប់ពីត្រូវបាន Aston Villa បណ្តេញចេញ កាលពីខែតុលា បន្ទាប់ពីការបរាជ័យក្រោមថ្វីជើងរបស់ Fulham ដោយលទ្ធផល ៣០ ។

ហើយយ៉ាងណាមិញ បើតាមការចុះផ្សាយពីកាសែត The Sun បានបង្ហាញថា ឥឡូវនេះ បុរសវ័យ ៤៣ ឆ្នាំ កំពុងទទួលបាន​​ឱកាស ក្នុងការវិលត្រលប់មកដឹកនាំក្រុមវិញ ក្រោយក្លិប Leicester បង្ហាញចំណាប់អារម្មណ៍ បន្ទាប់ពីពួកគេត្រូវបានធ្លាក់ចេញលីគកំពូលអង់គ្លេស ។

មិនតែប៉ុណ្ណោះ ក្លិប Leeds United ក៏ត្រូវបានប្រភពខាងលើរាយការណ៍ថា ចង់បាន Gerrard ទៅដឹកនាំក្រុមរបស់ខ្លួនផងដែរ ប៉ុន្តែវាត្រវបានគេគិតថាបុរសសញ្ជាតិអង់គ្លេសរូបនេះ ចង់ទៅដឹកនាំក្រុម Leicester ច្រើនជាង ដោយសារតែមាន លោក Gary McAllister នៅទីនោះ ខណ:គាត់ធ្លាប់ជាជំនួយការរបស់ខ្លួន ៕

ប្រភព: Metro