Rudiger សារភាពចង់ឃើញ Havertz ផ្ទេរមកចូលរួមជាមួយខ្លួន នៅ R.Madrid

ខ្សែការពារឆ្នើមរបស់ក្លិប Real Madrid កីឡាករ Antonio Rudiger ថ្មីៗនេះ បាននិយាយថាគេនឹងរីករាយខ្លាំង ប្រសិនមានឱកាសបានជួបជុំគ្នាវិញ ជាមួយអតីតមិត្តរួមក្រុម Chelsea កីឡាករ Kai Havertz នៅរដូវក្តៅខាងមុខនេះ ។

ជាការពិតណាស់ Havertz ត្រូវបានគេរាយការណ៍មកថា នឹងបើកចំហរឱកាស ក្នុងការចាកចេញពីទឹកដី Stamford Bridge ដើម្បីត្រៀមខ្លួនទទួលយកសំណើផ្ទេរទៅកាន់កន្លែងផ្សេង ចំពេលក្លិប Chelsea កំពុងត្រៀមរៀបចំក្រុមសារជាថ្មី មុនពេលលោក Mauricio Pochettino ចូលមកដឹកនាំ ។

យ៉ាងណាមិញ ក្លិប Madrid ក៏ត្រូវបានគេដឹងផងដែរថា កំពុងស្វែងរកការពង្រឹងជម្រើសនៅតំបន់ប្រយុទ្ធរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីសម្រេចចិត្តរបស់ Karim Benzema ក្នុងការផ្ទេរទៅកាន់ក្រុម Al-Ittihad អារ៉ាប៊ីសាអូឌីត។ ហើយ Rudiger ដែលធ្លាប់ចាយពេលលេងនៅក្លិបអង់គ្លេស បានសារភាពថានឹងស្វាគមន៍ Havertz ក្នុងការផ្ទេរមកចូលរួមជាមួយខ្លួន នៅទឹកដី Bernabeu

មិនតែប៉ុណ្ណោះ Rudiger បានប្រាប់ AS ថា ៖ ខ្ញុំនឹងរីករាយក្នុងការលេងជាមួយ Havertz ម្តងទៀតនៅក្នុងកម្រិតក្លិប។ តែគួរឱ្យសោកស្តា ខ្ញុំមិនអាចនិយាយច្រើនអំពីវាបានទេ ពីព្រោះវាគឺស្ថិតនៅលើក្លិបប៉ុណ្ណោះ ហើយក៏និយាយរបស់ខ្ញុំគឺផ្សេងទេ។ វា​នឹងក្លាយជា​ការ​សម្រេច​ចិត្ត​របស់​ក្លិប ៕​

ប្រភព: Metro