West Ham ត្រៀមផ្ទេរចូលកីឡាកររបស់ Bayern មកជំនួស Declan Rice

ក្លិប West Ham United ត្រូវបានរាយការណ៍ថា មានការភ្ជាប់ទៅនឹង ខ្សែបម្រើ Leon Goretzka របស់ក្លិប Bayern Munich បន្ទាប់ពីពួកគេបានលក់ Declan Rice ទៅឱ្យ Arsenal ក្នុងតម្លៃ១០៥លានផោន។

យោងតាមប្រភពពី Sky Germany បានរាយការណ៍ថា អតីតខ្សែបម្រើរបស់ Schalke, Goretzka ស្ថិតនៅក្នុងគោលដៅដែលលោក David Moyes ចង់បាន ដើម្បីយកមកពង្រឹងតំបន់បម្រើ ក្នុងក្រុមញញួរធំ។

មានការលេចឮផងដែរថា ក្លិប Bayern Munich អាចនឹងលក់កីឡាករវ័យ២៨ឆ្នាំ ប្រសិនបើពួកគេ ទទួលបានសំណើ ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ៤៣លានផោន។

សូមរំឭកថា ចាប់តាំងពីចូលរួម Bayern Munich ក្នុងឆ្នាំ២០១៨ ដោយពុំមានតម្លៃផ្ទេរ, Goretzka រកគ្រាប់បាល់បាន៣៤គ្រាប់ ពី១៧៩ប្រកួត គ្រប់ពានរង្វាន់ទាំងអស់សម្រាប់ក្លិបជើងឯក Bundesliga៕

ប្រភព៖ talkSPORT