ទីបំផុត Isco រកបានក្លិបដើម្បីបន្ដអាជីព ក្រោយទំនេរកន្លះរដូវកាល

Isco Alarcon ដែលទំនេរពុំមានក្លិបប្រកបអាជីព តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយមានបញ្ហាចម្រូងចម្រាស់ជាមួយ Sevilla និងបានចាកចេញពីទីនោះ ពេលនេះគេរកបានក្លិបថ្មីហើយ។

ខ្សែបម្រើវ័យ៣១ឆ្នាំ បានសម្រេចការផ្ទេរទៅកាន់ក្លិបគូប្រជែងរួមទីក្រុងរបស់ Sevilla គឺ Real Betis ដែលនេះអាចជាឱកាសសម្រាប់រូបគេ ក្នុងការបន្ដអាជីពបាល់ទាត់របស់ខ្លួន ក្រោយទំនេរជាច្រើនខែកន្លងមក។

Isco ជាសមាជិកថ្មីមួយរូបផ្សេងទៀត ជាមួយ Ayoze Perez, Marc Roca, Hector Bellerin និង Marc Batra ដែលបានចុះហត្ថលេខាផ្ទេរទៅ Real Betis ក្នុងរដូវក្ដៅនេះ៕

ប្រភព៖ Be Soccer