Mata ដើរតាមគន្លងរបស់ Iniesta ផ្ទេរទៅចូលរួមជាមួយក្លិបនៅលីគកំពូលជប៉ុន

អតីតតារា Manchester United និង Chelsea កីឡាករ Juan Mata គ្រោងនឹងបដិសេធការផ្លាស់ប្តូរទៅកាន់ Saudi Pro League នៅពេលលោក ត្រូវបានគេរាយការណ៍ថាចង់ចូលរួមជាមួយក្លិបជប៉ុន Vissel Kobe ដែលវីរបុរស Barcelona កីឡាករ Andres Iniesta ​ធ្លាប់លេងឱ្យ ជំនួសវិញ។

Mata នៅតែត្រូវបានគេចាត់ទុកថាជាកីឡាករដ៏លេចធ្លោមួយ ដោយបានចំណាយពេលលេងឱ្យក្លិបចុងក្រោយរបស់ខ្លួន នៅទួរគី ជាមួយ Galatasaray។ ហើយកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៨ ប្រកួតឱ្យ Galatasaray រកបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២លើក។

ហើយយ៉ាងណាមិញ បើយោងតាមសារព័ត៌មាន The Atheltic បានបង្ហាញឱ្យដឹងថា Mata គ្រោងនឹងបោះជំហានបន្ទាប់នៃអាជីពរបស់ខ្លួន ជាមួយនឹងការផ្ទេរទៅលេងក្នុងលីគកំពូលរបស់ប្រទេសជប៉ុន J League ជាមួយក្លិប Vissel Kobe បន្ទាប់ពីបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ក្រោយផុតកុងត្រាជាមួយ Galatasaray

ជម្រាបជូនផងដែរថា Mata ធ្លាប់ឆ្លងកាត់អាជីពជាមួយក្លិបធំៗជាច្រើន ដោយបានបង្ហាញខ្លួន ១៣៥ ប្រកួតឱ្យ Chelsea រកបាន ៣៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៥៧លើក។ លើសពីនេះ គេក៏បានលេង ២៨៥ ប្រកួតឱ្យ Manchester United ដោយរកបាន ៥១គ្រាប់ និង assist ៥៧ លើក ផងដែរ៕

ប្រភព: Sportskeeda