R.Madrid កំពុងបើកផ្លូវឱ្យ Raul ទៅកាន់តំណែងអ្នកចាត់របស់ក្រុមគូប្រជែង La Liga

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានផ្តល់ការអនុញ្ញាតឱ្យវីរបុរសរបស់ខ្លួន គឺលោក Raul បើកការពិភាក្សាជាមួយក្រុម Villarreal ទាក់ទងទៅនឹងការកាន់តំណែងជាអ្នកចាត់ការក្រុមរបស់ពួកគេ ដែលកំពុងទំនេរ។

ជាក់ស្តែងបុរសវ័យ ៤៦ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្ររបស់ Madrid ហើយបច្ចុប្បន្ន កាន់តំណែងសំខាន់ក្នុងក្រុម Castilla របស់ក្លិប ចាប់តាំងពីឆ្នាំ ២០១៩ មកផងដែរ ។

ហើយឥឡូវនេះ បើយោងទៅតាមកាសែត Marca បានរាយការណ៍មកថា Raul កំពុងទទួលបានឱកាស ក្នុងការកាន់តំណែងជាអ្នកចាត់ការក្រុមនៅ La Liga បន្ទាប់ពី Real Madrid អនុញ្ញាតឱ្យលោក បើកការពិភាក្សាជាមួយក្លិប Villarreal

ជម្រាបជូនផងដែរថា បន្ទាប់ពីចាប់ផ្តើមរដូវកាលជាមួយនឹងការបរាជ័យផ្ទួនៗ ក្លិប Villarreal បានសម្រេចបណ្តេញ​ លោក Quique Setien ចេញពីតំណែង ហើយកំពុងសម្លឹងឃើញលោក Raul ជាបេក្ខភាពកំពូលងរបស់ខ្លួន ៕

ប្រភព: Sportsmole