កីឡាករដែល Arsenal ទិញចូលអស់៧២លានផោន ចាកចេញទៅតួកគីដោយគ្មានតម្លៃផ្ទេរ

កីឡាករដែល Arsenal ធ្លាប់ផ្ទេរចូលក្នុងតម្លៃបំបែកកំណត់ត្រា, Nicolas Pepe បានសម្រេចចិត្តចូលរួមក្លិបតួកគី Trabzonspor ដោយមិនមានតម្លៃផ្ទេរ ក្រោយចំណាយពេលវេលាលំបាក៤ឆ្នាំនៅទឹកដី Emirates។

ក្លិបកាំភ្លើងធំបានចំណាយ៧២លានផោន ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបកូឌីវ័ររូបនេះពីក្លិប Lille ក្នុងឆ្នាំ២០១៩។

Pepe រកគ្រាប់បាល់បាន២៧គ្រាប់ ពីការបង្ហាញខ្លួន១១២ប្រកួតសម្រាប់ក្រុមកាំភ្លើងធំ ហើយគេចំណាយពេលក្នុងរដូវកាលមុន លេងនៅក្លិប Nice ក្រោមលក្ខខណ្ឌខ្ចីជើង។

ក្លិបថ្មីរបស់កីឡាករវ័យ២៨ឆ្នាំ, Trabzonspor បច្ចុប្បន្នកំពុងឈរនៅលេខ៧ក្នុងតារាង Turkish Super Ligu ហើយគេបាននិយាយនៅក្នុងវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមរបស់ក្លិបថា គេនឹងព្យាយាមជួយក្លិបដើម្បីអាចឈ្នះជើងឯក៕

ប្រភព៖ BBC