ពត៌មានថ្មីៗ

[វីដេអូ] ទស្សនាគ្រាប់បាល់ហ្វ្រីឃីគលើកដំបូងរបស់ Barcelona តាំងពី Messi បានចាកចេញ

Ferran Torres ក្លាយជាកីឡាករដំបូងតាំងពី Lionel Messi ដែលអាចរកគ្រាប់បាល់ពីការស៊ុតហ្វ្រីឃីគ សម្រាប់ FC Barcelona។ ខ្សែប្រយុទ្ធអេស្ប៉ាញ រកគ្រាប់បាល់បញ្ចូលទីដោយការស៊ុតបាល់ហ្វ្រីឃីគ ក្នុងជ័យជម្នះ ៥-០ សម្រាប់ Barcelona ក្នុងក្របខណ្ឌ La Liga ទល់ Real Betis។

មុនពេលមានគ្រាប់បាល់កាលពីយប់មិញ គ្រាប់បាល់ហ្វ្រីឃីគចុងក្រោយបង្អស់ដែល Barcelona រកបានគឺទល់នឹង Valencia ក្នុងឆ្នាំ២០២១ ធ្វើបានដោយអតីតប្រធានក្រុម Messi។

ក្រៅពីគ្រាប់បាល់របស់ Torres កីឡាករដែល Barca នាំចូលក្រោមលក្ខខណ្ឌខ្ចីជើង Joao Felix និង Joao Cancelo រកបានម្នាក់មួយគ្រាប់ជួយក្រុមថ្មីរបស់ខ្លួន ទទួលបាន៣ពិន្ទុ៕