ទាំង Rashford និង Pogba សុទ្ធតែធ្លាប់ចោលឱកាសក្លាយជាប្រធានក្រុម Man Utd

ទាំងកីឡាករ Marcus Rashford និង Paul Pogba ត្រូវ​បាន​គេ​រាយការណ៍មកថា សុទ្ធតែធ្លាប់បានបដិសេធ​ឱកាស ​ក្លាយ​ជា​ប្រធាន​ក្រុមរបស់ Manchester United ក្រោម​ការ​ដឹកនាំ​របស់អតីតគ្រូបង្វឹក លោក Ole Gunnar Solskjaer

ជាក់ស្តែង នៅក្រោយការចាកចេញរបស់បុរសសញ្ជាតិន័រវេស នៅចុងឆ្នាំ ២០២១ មក ខ្សែការពារ Harry Maguire ត្រូវបានគេប្រគល់តំណែងឱ្យជាប្រធានក្រុមថ្មី​ ជំនួសកីឡាករ Ashley Young

តែទោះជាយ៉ាងណាក៏ដោយ Solskjaer ថ្មីៗនេះបាននិយាយប្រាប់ The Athletic អំឡុងពេលលោកនៅកាន់តំណែង ដោយបានបង្ហើបថាមានកីឡាករក្នុងក្រុមមួយចំនួន បានបដិសេធឱកាសដើម្បីក្លាយជាប្រធានក្រុម។

មិនតែប៉ុណ្ណោះ លោក Solskjaer បាន​និយាយថា ៖ “ខ្ញុំនឹងមិនបញ្ចេញឈ្មោះទេ ប៉ុន្តែខ្ញុំមានការខកចិត្តជាខ្លាំង នៅពេលកីឡាករពីររូប បានបដិសេធឱកាសធ្វើជាប្រធានក្រុម។ ខ្ញុំក៏ខកចិត្តផងដែរនៅពេលដែលអ្នកដទៃនិយាយថាពួកគេនឹងមិនចូលលេង ឬហ្វឹកហាត់សម្រាប់ក្រុមទៀតនោះឡើយ ព្រោះពួកគេចង់បង្ខំឱ្យមានការចាកចេញ

យ៉ាងណាមិញ បើតាមការបញ្ជាក់បន្ថែមពី The Sun បានបង្ហាញថាកីឡាករពីររូប ដែលបដិសេធឱកាសធ្វើជាប្រធានក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យនោះ គឺ Pogba និង Rashford ដែលម្នាក់ៗសុទ្ធតែមានហេតុផលផ្សេងគ្នា ៕

ប្រភព: Sportsmole