Isco៖ “ខ្ញុំ​គិត​ចាកចេញ​ពី Real Madrid ពេល​ទទួល​អារម្មណ៍​ថា​ទី​នោះ​លែង​ជា​ផ្ទះ”

ខ្សែ​បម្រើ​អេស្ប៉ាញ Isco Alarcon បាន​សើរើ​ថយ​ក្រោយ​ទៅ​ដំណើរ​ចាកចេញ​ពី Real Madrid ដែល​យល់​ឃើញ​ថា វា​ជា​ការ​ចាកចេញ​ដ៏​លំបាក​មួយ ដ្បិត​អតីត​ក្លឹប​រាប់​ជា​ក្លឹប​យក្ស​ធំ​បំផុត​ក្នុង​លោក ហើយ​បន្ត​ការ​ផ្ទេរ​មក​ក្លឹប​រួម​លីគ Real Betis ទល់​សព្វថ្ងៃ។

កីឡាករ​វ័យ ៣១ ឆ្នាំ បាន​និយាយ​ប្រាប់​សារព័ត៌មាន Canal Sur យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​ទទួល​អារម្មណ៍​ថា​ត្រូវ​តែ​ចាកចេញ​ពី Real Madrid បន្ទាប់​មាន​ចិត្ត​គិត​ឃើញ​វា​លែង​ជា​ផ្ទះ ជា​កន្លែង​របស់​ខ្ញុំ​ត​ទៅ​ទៀត តែ​យ៉ាង​ណា​ការ​ចាកចេញ​ពី​ក្លឹប​ធំ​បំផុត​ក្នុង​លោក គឺ​ពិត​ជា​ស្មុគស្មាញ”។

លោក​បន្ត៖ “តែ​យ៉ាង​ណា​គ្រប់​យ៉ាង​វា​តែងតែ​ជា​ការ​សម្រេចចិត្ត​ដែល​ត្រូវ​ប្រឈម ខ្ញុំ​ចាយ​ពេល​ ៩ ឆ្នាំ​នៅ Real Madrid ក៏​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​គឺ​ផ្សេង ខុស​ពី ៥ ឬ ៦ ឆ្នាំ​ដែល​ខ្ញុំ​រាប់​ជា​ឆ្នាំ​ល្អ ជាមួយ​ការ​លេង​ដ៏​ល្អ និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន”។

រំឭក​អំពី​ស្ថិតិ​ជាមួយ​ក្លឹប Betis សព្វថ្ងៃ ឈរ​ជើង ១១ ប្រកួត​សរុប ក៏​រក​បាន ២ គ្រាប់​និង Assist ១ លើក​ហើយ​ដែរ នេះ​ទន្ទឹម​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ យ៉ាង​ណា​គេ​ជឿ ថា​នឹង​មាន​ការ​បន្ត​លើស​ពី​នោះ​ទៀត ស្រប​ពេល​ Isco ​ក៏​ជា​ចំណែក​ធំ ជំរុញ​គុណភាព​ក្លឹប​មួយ​នេះ ឲ្យ​ឈរ​លេខ ៧ ហើយ​នៅ La Liga៕

ប្រភព៖ BeSoccer