កីឡាកររបស់ Braga ចេញមុខព្រមានចំៗទៅលើ R.Madrid មុនប៉ះគ្នា នៅ​ UCL

កីឡាករ Abel Ruiz របស់ក្រុម Sporting Braga ថ្មីៗនេះ បានផ្តល់បទសម្ភាសទៅកាន់ EFE មុនការប្រកួតវគ្គចែកពូល ពានរង្វាប់ក្របខ័ណ្ឌ Champions League នារាត្រីនេះ ជាមួយក្រុម Real Madrid

ជាក់ស្តែងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានបងាញថាគេសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន នៅក្នុងប្រទេសព័រទុយហ្គាល់ ហើយថែមទាំងបានព្រមានថាក្រុមរបស់គេ នឹងស្វែងរកឱ្យបានបីពិន្ទុ ពីក្រុមរបស់លោក Carlo Ancelotti

មិនតែប៉ុណ្ណោះ Abel បាននិយាយថា ៖ “Real Madrid គឺជាក្រុមដ៏អស្ចារ្យ ហើយច្បាស់ណាស់វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែយើងមានគោលបំណងច្បាស់លាស់ ហើយយើងនឹងឈ្នះ

គេបន្ថែមទៀតថា ៖ យើងជាក្រុមខ្លាំង និងគួរឱ្យទុកចិត្តបំផុត ពេលលេងនៅផ្ទះរបស់យើង ហើយយើងនឹងព្យាយាមលេងដោយប្រើអាវុធរបស់យើង ព្យាយាមធ្វើឱ្យ Madridឈឺចាប់ ហើយព្យាយាមរកមើលចំណុចខ្សោយ ដែលពួកគេអាចមាន

ប្រភព: Besoccer