ចេញហើយ កាលបរិច្ឆេទប្រកួត Spanish Supercup​ នៅអារ៉ាប៊ីសាអ៊ូឌីត

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានប្រកាសពីកាលបរិច្ឆេទ នៃការប្រកួត Spanish Supercup ដែលនឹងធ្វើឡើង នាខែមករាខាងមុខ នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។

ដូចការរំពឹងទុក Real Madrid និង Barcelona មិនជួបគ្នា្កក្នុងវគ្គ៤ក្រុមចុងក្រោយនោះទេ ដែលមានន័យថា អាចនឹងមានជំនួប El Clasico នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមការពារជើងឯក Copa del Rey, Real Madrid នឹងជួបតតាំងជាមួយ Atletico Madrid នាថ្ងៃទី១០ ខែមករា ខណៈដែល Barcelona នឹងលេងទល់ Osasuna នាថ្ងៃព្រហស្បតិ៍ទី១១ ខែមករា។

ក្រុមរបស់លោក Xavi Hernandez ជាក្រុមការពារជើងឯក ក្រោយពួកគេបានយកឈ្នះ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-១ កាលពីរដូវកាលមុន៕

ប្រភព៖ Football Espana