Spurs នាំ​មុខ​ដាច់ ៥ ពិន្ទុ​នៅ​កំពូល​តារាង អត់​ធ្លាប់​កើត​មាន​រាប់​តាំង​ការ​ឈ្នះ​ពាន​លើក​ចុង​ក្រោយ

កាល​ពី​យប់មិញ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​យក​ឈ្នះ ២-១ ទៅ​លើ Crystal Palace ដែល ៣ ពិន្ទុ​សារ​នេះ​កាន់​តែ​សំខាន់​រុញ​ឲ្យ​ពួក​គេ​នាំ​មុខ​ដាច់​នៅ​ចំណាត់ថ្នាក់​កំពូល​តារាង Premier League ដល់​ទៅ ៥ ពិន្ទុ​ឯ​ណោះ។

នេះ ១០ ប្រកួត​ក្នុង​លីគ​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​សញ្ជាតិ​អូស្រ្តាលី​លោក Ange Postecoglou វា​ជា​ចំនួន​ពិន្ទុ​ធ្វើ​បាន​ច្រើន​បំផុត​ឥត​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​លីគ​កំពូល ពោល​មាន​ដល់​ទៅ ២៦ ពិន្ទុ បន្ទាប់​ការ​ឈ្នះ ៨ ស្មើ ២ និង​មិន​ទាន់​ស្គាល់​បរាជ័យ​សូម្បី​មួយ។

ដោយឡែក​ការ​នាំ​មុខ ៥ ពិន្ទុ​ពី​លើ Man City និង Arsenal [សល់​មួយ​ជុំ​ក្នុង​ដៃ] ក៏​ជា​ខកខាន​កើត​មាន​តាំង​ឆ្នាំ ១៩៦១ វា​ជា​ពេលវេលា​លើក​ចុងក្រោយ ពួក​គេ​កាន់​ពាន Premier League ហើយ​ខកខាន​មក​ទល់​សព្វថ្ងៃ។ ជ័យជម្នះ​លើ​ឥន្រ្ទីយ៍​ Cystal នៅ​តែ​អរគុណ​ជា​ពិសេស​ដល់​ចំណែក​ធំ​របស់ James Maddison និង Son Heung-min ដែល​ចូលរួម​ក្នុង​គ្រាប់​បាល់​យក​ឈ្នះ​ទាំង​ពីរ។

ប្រកួត​បន្តបន្ទាប់​ពួក​គេ​ត្រូវ​បន្ត​ទៅ​ប៉ះ Chelsea ក្នុង​ដី​ខ្លួន​ឯង ​មុន​ជួប​ចចក Wolves នៅ​ក្រៅ​ដី។ នេះ​បើ​អាច​កាន់​ពាន Premier League ដូច​ការ​គ្រោង​ទុក អ្នក​សោកស្តាយ​បំផុត​គឺ Harry Kane ដែល​គេ​ចាកចេញ​នៅ​រដូវ​កាល​ដំបូង​ពី​ក្លឹប​កាន់​ឆ្នាំ ទៅ​កាន់​ក្លឹប​ថ្មី ក៏​អតីត​ក្លឹប​ចាស់​ស្គាល់​ជាតិ​កាន់​ពាន ខ្លួន​រង់ចាំ​អស់​ជា​ច្រើន​ឆ្នាំ​ភ្លែត៕

ប្រភព៖ Goal