Fati មានបំណងវិលត្រលប់មកលេងឲ្យក្លិប Barca វិញនៅរដូវកាលក្រោយ

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ត្រូវបានគេរាយការណ៍មកថា​ បានត្រៀមខ្លួនរួចហើយ ក្នុងការវិលត្រលប់ទៅកាន់ក្លិប Barcelona វិញ នៅរដូវកាលក្រោយនេះ ។

ជាក់ស្តែងកីឡាករវ័យ ២១ ឆ្នាំរូបនេះ​បានចាកចេញពីក្លឹបកាតាឡាន់​ក្នុងលក្ខខ័ណ្ឌខ្ចីជើង​ អំឡុងទីផ្សារដោះដូរកន្លងទៅ​ ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Brighton & Hove Albion នៃក្របខ័ណ្ឌ Premier League។​

គួរឲ្យដឹងថា​ Fati នឹងត្រូវត្រលប់ទៅ Barcelona វិញ​ នៅចុងបញ្ចប់រដូវកាលនេះ ខណ:ពេលដែលគេមានកុងត្រាជាមួយក្លិបជើងឯក La Liga រហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ឯណោះ។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន SPORT បានបង្ហាញថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មានបំណងចង់បន្តអាជីពរបស់ខ្លួន​ជាមួយក្លឹបយក្សកាតាឡាន់ ដោយសង្ឃឹមថានឹងអាចទទួលបានឱកាសលេងច្រើន នៅរដូវកាលក្រោយ។

តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានអះអាងថា ដោយសារតែបញ្ហាហិរញ្ញវត្ថុ នោះក្លិប Barca អាចនឹងពិចារណាទទួលយកសំណើណាមួយប្រសិនបើមានការផ្តល់ជូនសមរម្យនោះ៕

ប្រភព: Sportsmole