Bayern បញ្ជាក់ថាកីឡាករសំខាន់ម្នាក់ នឹងគ្មានវត្តមានក្នុងជំនួបទល់​ Man Utd ឡើយ

ក្លិប Bayern Munich បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាកីឡាករ Serge Gnabry នឹងត្រូវអវត្តមានពីការប្រកួតពានរង្វាន់ Champions League ទល់នឹងក្រុម Manchester United នារាត្រីអង្គារខាងមុខ។

ជាក់ស្តែង Bayern បានធានាកៅអីរបស់ពួកគេក្នុងវគ្គ ១៦ ក្រុមចុងក្រោយរួចទៅហើយ ស្របពេលក្រុម Man United មានការងារសំខាន់ដែលត្រូវធ្វើ គឺចាំបាច់ត្រូវតែឈ្នះជាដាច់ខាត ប្រសិនបើចង់ឡើងទៅកាន់វគ្គបន្តបាននោះ។

ហើយយ៉ាងណាមិញ យោងតាមដំណឹងចុងក្រោយមួយ បានបង្ហាញថាកីឡាករសំខាន់របស់ Bayern គឺ Gnabry ត្រូវបានដកចេញពីការប្រកួត ដែលនឹងត្រូវធ្វើឡើងនៅទឹកដី Old Trafford ហើយ បន្ទាប់ពីបានរងរបួសនៅក្នុងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Bayern ក្រោមថ្វីជើងរបស់ Eintracht Frankfurt កាលពីថ្ងៃអាទិត្យ។

លើសពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ Bayern បាននិយាយថា ៖ “Serge Gnabry បានរងរបួសក្រលៀនក្នុងការបរាជ័យ ៥១ ទល់នឹង Eintracht Frankfurt ។ ដូច្នេះ​គេនឹង​ខកខាន​ការ​ប្រកួត​បន្ទាប់របស់ Bayern”

ប្រភព: Sportsmole