Leicester ឈានមួយជំហានទៀតក្នុងក្ដីសង្ឃឹមត្រលប់ទៅ PL ក្រោយបន្ដធ្វើបានល្អនៅលីគ២

គ្រាប់បាល់ពីចម្ងាយរបស់ James Justin បានធានាឱ្យក្រុមកំពូលតារាង Championship, Leicester City បង្កើនកំណត់ត្រាមិនបរាជ័យរបស់ពួកគេរហូតដល់៩ប្រកួត ក្នុងជ័យជម្នះ ២-០ លើ Cardiff City។

Kiernan Dewsbury-Hall បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមកញ្ជ្រោងខៀវ ក្នុងនាទីទី១៨ មុនពេល Justin ស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យ ជួយបង្កើនឱកាសសម្រាប់ពួកគេត្រលប់ទៅកាន់ Premier League វិញនាដំណាច់រដូវកាលនេះ។

បច្ចុប្បន្ន Leicester កំពុងឈរនៅក្នុងតារាងលីគទី២អង់គ្លេសមាន៦២ពិន្ទុពី២៥ប្រកួត និងនាំមុខក្រុមលេខ២ Ipswich Town ៨ពិន្ទុ ដោយពួកគេទទួលបានជ័យជម្នះ៧លើកក្នុងចំណោម៩ប្រកួតចុងក្រោយ៕